ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ជនសង្ស័យ ៣​នាក់ ក្នុងចំណោម​បក្ខពួក ចំនួន ១៦​នាក់ ត្រូវបាន​កម្លាំង សមត្ថកិច្ច​ប៉ុស្តិ៍ នគរបាល​ស្ទឹងមានជ័យ ៣ ឃាត់ខ្លួន​ភ្លាមៗ បន្ទាប់ពី​ក្រុម​ជនសង្ស័យ ទាំងនោះ បានធ្វើ​សកម្មភាព កាប់​ប្លន់​យក​ម៉ូតូ របស់​ជនរងគ្រោះ​ម្នាក់ បានសម្រេច​។​

​ការឃាត់ខ្លួន​ជនសង្ស័យ កាលពី​វេលា​ម៉ោង ១​និង ៤៥​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១ ត្រង់ចំណុច​មុខ កា​រាស់​សាំង តូ​តា​ល់ ផ្លូវ​វេ​ង​ស្រេង ភូមិ​ដំណាក់​ធំ ៣ សង្កាត់​ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ត្រី ឯម ភា​រី នាយ​ប៉ុស្ដិ៍នគរបាល ស្ទឹងមានជ័យ​៣ បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ ដែល​សមត្ថកិច្ច ឃាត់ខ្លួន បាន​មានៈ ទី​១.​ឈ្មោះ អៀង សុខ​ហ៊​ង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ , ទី​២.​ឈ្មោះ ប៉ុន ថា​រ៉ា​វុ​ទ្ធ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ មិន ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ទី​៣.​ឈ្មោះ ផា ដាវី ភេទ​ស្រី អាយុ ២០ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។​

​ដោយឡែក ជនរងគ្រោះ មានឈ្មោះ លន់ សេង​លី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ ជាង​ឡាន ស្នាក់នៅ​ផ្ទះជួល ម្តុំ​ទួល​ពង្រ សង្កាត់​ចោមចៅ ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ របួស​ក្បាល ១​កន្លែង និង​មេដៃ ១​កន្លែង ហើយ​ម៉ូតូ​ដែល ជនសង្ស័យ ប្លន់​យកទៅ​ម៉ាក​ហុងដា ឌ្រី​ម ស៊េរី​ឆ្នាំ ២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង 1L-7404 ។​

​លោកនាយ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ ៣ បាន​ឲ្យ​ដឹង​ទៀតថាៈ មុននឹង​ឈានទៅដល់ ការឃាត់ខ្លួន​ជនសង្ស័យ ទាំង នេះ​បាន គឺ​នៅ​យប់​ថ្ងៃ​កេ​ី​ត​ហេតុ ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ទៅ​អង្គុយលេង ជាមួយ​មិត្តភក្ដិ នៅ​កន្លែងកើតហេតុ ហើយ ពេលនោះ​ដែរ ក៏​ស្រាប់​តែមាន​ក្រុម​ជនសង្ស័យ មាន​គ្នា ចំនួន ១៦​នាក់ បាន​ជិះ​ម៉ូតូ​ចំនួន ៤​គ្រឿង ប្រដាប់​ដោយ​កាំបិត បានមក​ធ្វើ​សកម្មភាព កាប់​ជនរងគ្រោះ បណ្តាលឱ្យ​រងរបួស ហេ​ី​យ​យក​ម៉ូតូ របស់​ជនរងគ្រោះ ជិះ​គេចខ្លួន​តែម្តង​។​

​លោក នាយប៉ុស្តិ ក៍បាន​បន្ថែមថាៈ ភ្លាមនោះ នៅពេលដែល​ជនសង្ស័យ ធ្វើ​សកម្មភាព ហើយក៏​ប្រទះឃើញ​កម្លាំង ល្បាត​របស់​ប៉ុស្តិ៍នគរបាល ស្ទឹងមានជ័យ ៣ បាន​ជិះ​ដេញតាម រហូតដល់​មុខ​បុរី សន្តិភាព ២ សង្កាត់​ចោមចៅ ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏បាន​ឃាត់ខ្លួន​បាន ជនសង្ស័យ ចំនួន ៣​នាក់ ក្នុង នោះ មាន​ស្រី​ម្នាក់ រួមទាំង​ម៉ូតូ ២​គ្រឿង នាំខ្លួន​យកទៅ​ធ្វើការ​សាកសួរ នៅ​ស្នាក់ការ​ប៉ុស្តិ៍ នគរបាល​ស្ទឹងមានជ័យ ទាំង​៣​តែម្តង​។ រីឯ​បក្ខពួក​ជនសង្ស័យ ចំនួន ១៣ នាក់​ទៀត បាន​រត់គេចខ្លួន បាត់ស្រមោល​អស់ ដោយ​យក​ទាំង​ម៉ូតូ របស់​ជនរងគ្រោះ ទៅជា​មួយ​ផងដែរ​។​

​ក្រោយពេល​សាកសួរ រួចហើយ ជនសង្ស័យ ត្រូវបាន​កម្លាំង​សមត្ថកិច្ច ប៉ុស្ដិ៍​ស្ទឹងមានជ័យ ៣ កសាង​សំណុំរឿង បញ្ជូន ខ្លួន ទៅ​អធិការដ្ឋាន​នគរបាល ខណ្ឌមានជ័យ ដេ​ី​ម្បី​ចាត់​ការបន្ត តាម​នីតិវិធី​៕/V​