ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ឆ្អើរ​

​កិរិយាសព្ទ​

​ចម្អិន​ឬ​កម្ដៅ​ដោយ​ដាក់​លើរាន ដុត​ភ្លើង​ពីក្រោម​ដើម្បី​នឹង​ទុក​ឲ្យ​បានយូរ​ឬ​គ្រាន់តែ​ឲ្យ​ស្រស់​ស្ងួត​ទឹក​
​ឆ្អើរត្រី​, ឆ្អើរសាច់ ។​
​ដេក​ឆ្អើរភ្លើង ដេក​លើ​ដំណេក​ដែលមាន​ភ្លើង​កម្ដៅ​ពីក្រោម ។​

​គុណសព្ទ​

​ដែល​ឆ្អើរ​ស្រេច​ហើយ​, ដែល​ឆ្អិន​, ដែល​ក្រៀម​ដោយ​ឆ្អើរ​
​ត្រីឆ្អើរ​, សាច់​ឆ្អើរ ។​

​ងោង​

​នាមសព្ទ​

​សាច់​ឆ្អើរ​ដែល​នៅ​ទំ​ពុលៗ កំពុង​ក្ដៅ​ហើយ​ទម្លាក់​ចុះ​ក្នុង​ផេះ​ដើម្បី​យកជាតិ​ប្រៃ​, ខាងក្នុង​នៅ​ស្រស់​សម្រាប់​ទុក​បរិភោគ​យូរថ្ងៃ​យូរ​ខែ​បាន​; ជួនកាល​គេ​យក​ត្រី​មក​ធ្វើ​ដែរ តែ​ច្រើន​យក​ត្រី​ប្រា​; ច្រើន​និយាយថា ងៀត​ងោង គឺ​និយាយ​ភ្ជាប់​ទាំង​ងៀត​ទាំង​ងោង (​ម​. ព​. ងៀត ផង​) ។​

​គុណសព្ទ​

​ដែល​ស្ទើរ​បាត់ស្មារតី​, ដែល​ងឿង​យ៉ាងខ្លាំង​
​ត្រូវ​ក្បាល​ងោង (​ម​. ព​. ងឿង គុ​. ផង​) ។​

​កិរិយាសព្ទ​

​ដែល​កំបាំង​គំនិត​គិត​មិនទាន់​
​ការ​ធ្លាប់​ដឹង​ទៅជា​ងោង​គំនិត​គិត​មិនឃើញ (​ម​. ព​. ងឿង កិ​. ឬ គុ​. ផង​) ។​

គុណសព្ទ​

​ដែល​កំបាំង​គំនិត​គិត​មិនទាន់​
​ការ​ធ្លាប់​ដឹង​ទៅជា​ងោង​គំនិត​គិត​មិនឃើញ (​ម​. ព​. ងឿង កិ​. ឬ គុ​. ផង​) ។​

​ចង្កាក់​

​នាមសព្ទ​

​បន្ទោះឫស្សី ឬ ឈើស្រួច សម្រាប់​ដោត​, ជ្រនួច​ត្រី​, សាច់ ឬ ផ្លែ​ចេក​ជាដើម ដើម្បី​ហាល​, ឆ្អើរ​, អាំង ។​
​ត្រី ឬ សាច់​ជាដើម​ដែល​ដោត​, ជ្រនួច​ស្រេច​ហើយ​
​ត្រីឆ្អើរ​មួយ​ចង្កាក់​, សាច់​ឆ្អើរ​មួយ​ចង្កាក់​, ចេកអាំង​មួយ​ចង្កាក់ ។​

​ចង្អើរ​

​នាមសព្ទ​

​រាន​សម្រាប់​ឆ្អើរត្រី​, ឆ្អើរសាច់​, ឆ្អើរ​នំ​, ឆ្អើរ​ម្ទេស ជាដើម ។​

​ប្រទាស​

​នាមសព្ទ​

​ប្រដាប់​ត្បាញ​ខ្ទាស់​ដោយ​ប្រឡោះ​រង្វើលៗ​ឬ​ខ្វែង​ជា​ក្រឡា​, មាន​រាង​កំ​ផាស​, សម្រាប់​ដាក់​អ្វីៗ​ហាល​ឬ​ឆ្អើរ​ជាដើម​
​ប្រទាស​ឫស្សី ។​