ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ នឹងត្រូវ​បិទ​ការធ្វើ​ចរាចរ​លើ​ស្ពាន​ទាំងស្រុង​ទាំង​២​ទិស​នៅ​ម៉ោង​៧​យប់​ទី​១​ឧសភា​

1148
ចែករម្លែក

 

​ដោយ​៖​រ៉ា​ម៉ន​
ភ្នំពេញ​៖ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖​ចាប់ពី​ម៉ោង ៧ យប់​ថ្ងៃទី​១​ខែឧសភា រហូតដល់​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០១៨ ការដ្ឋាន​ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ នឹងត្រូវ​បិទ​ការធ្វើ​ចរាចរ​លើ​ស្ពាន​ទាំងស្រុង​ទាំង​២​ទិស ដើម្បី​សាងសង់​តំណ​ស្ពាន​ចុងក្រោយ ។​តែ​នៅ​ថ្ងៃទី​១០​ខែឧសភា​ឆ្នាំ​២០១៨​ខាងមុខ ការដ្ឋាន​នឹង​បញ្ចប់​រួច​ដាក់ឱ្យ​ដំណើរការ​ជាធម្មតា​ឡើងវិញ​។​
​លោក​ប្រ​ធា​បន្តថា​៖​ដូច្នេះ​សូម​សាធារណជន មេត្តា​យោគយល់ អធ្យាស្រ័យ​ក្នុងដំណាក់កាល​ដាក់ឱ្យ​ដំណើរការ​បណ្តោះអាសន្ន​ក​ន្ល​ង​មកនេះ​៕​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ