ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កាលពីពេល​ថ្មីៗ​នេះ​ក្រុម​អ្នក​ជួយសង្គ្រោះ​សត្វព្រៃ​រហ័ស របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​បាន​ជួយសង្គ្រោះ​សត្វ​ខ្លែងស្រាក​ចំនួន ៥​ក្បាល​ដែល ត្រូវបាន​រកឃើញ​ដោយ​អ្នកភូមិ​ម្នាក់​នៅក្នុង​ខេត្តកំពង់ស្ពឺ​។​

​ក្រោយ​ពេលដែល​ទទួល​ព័ត៌មាន​ក្រុម​អ្នក​អភិរក្ស​បាន​យក​សត្វ​ទាំងនោះ​ហើយ​បាន​នាំ​ពួកគេ​ទៅកាន់​មជ្ឈមណ្ឌល​ជួយសង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​ដែល​ពួកគេ​នឹង​ទទួលបាន​ការថែទាំ និង​ការយកចិត្តទុកដាក់​ដែល​ពួកគេ​ត្រូវការ​។ បន្ទាប់ពី​ការជួយ​សង្គ្រោះ​នេះ​គេ​សង្ឃឹមថា សត្វ​ទាំងនោះ​នឹង​ត្រូវបាន​ដោះលែង​ទៅក្នុង​ជំរក​ធម្មជាតិ​របស់​ពួកវា​វិញ ។​

​ខ្លែងស្រាក គឺជាប្រភេទបក្សីមួយប្រភេទដែលត្រូវបានប្រជាពលរដ្ឋកម្ពុជាជាទូទៅយល់ថា ជាឈ្មោះបក្សី ដែល មិនសូវល្អតាមជំនឿរបស់ប្រពៃណីខ្មែរ ប៉ុន្តែការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្របានអះអាងថាវា គឺជាបក្សី ធម្មតាដូចបក្សីឯទៀតដែលមានដែនជំរកនៅក្នុងប្រទេសកម្ពុជា ។

​សត្វបក្សីប្រភេទនេះ គឺជាបក្សីដែលមានទំហំដងខ្លួនពី 34 ទៅ 36 cm ។ វាគឺជាប្រភេទបក្សីដែលផ្នែកពោះ មានពណ៌ប្រផេះ និងផ្នែកខ្នងមានពណ៌មាស ព្រមទាំងមានអុចជាជួលជួបចាប់ពីបន្ទូលក្បាលរហូតដល់ដើម ផ្ទាំងស្លាបនៃនឹងផ្នែកពោះទាំងមូល ។

​បក្សីប្រភេទនេះ គឺជាប្រភេទបក្សីដែលមានភ្នែកពណ៌ត្នោតចាស់ ហើយមានដែនជំរកតាមវាលលំហវាលស្រែ ដំណាំកសិកម្ម វាលភក់ទីប្រជុំជន និងទីក្រុង ។ របាយរបស់វាត្រូវបានគេដឹងថា មានវត្តមានពេញ មួយឆ្នាំ នៅ ទូទាំងប្រទេសកម្ពុជាហើយរដូវបន្តពូជរបស់វាក៏មានរយៈពេលពេញមួយឆ្នាំផងដែរ ៕​/PC