កាលពី​ថ្ងៃអាទិត្យ ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១ លោក ជា ពិសី អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ បាន​ដឹកនាំ​លោកស្រី សួស សូលី​ដា អភិបាលរងខណ្ឌ ប្រធាន​-​អនុ ប្រធានការិយាល័យ ចំណុះ​រចនាសម្ព័ន្ធ​រដ្ឋ​បាល​ខណ្ឌ មន្ត្រីរាជការ នៃ​រដ្ឋបាល​ខណ្ឌ កម្លាំង​នគរបាល និង​សណ្ដាប់ធ្នាប់​ខណ្ឌ ចុះទៅ​ចែក​ស្បៀងអាហារ ជូន​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ទីតាំង​ចំនួន​៤ ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​ដែល​បាន វិជ្ជមាន​នឹង​មេរោគ កូ​វីដ​១៩ នៅក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ រួមមាន ចំនួន​២ ទីតាំង នៅក្នុង​ភូមិ​ស្ពាន​ខ្ពស់ និង ១. ទីតាំង នៅក្នុង​ភូមិ​ក្រោលគោ សង្កាត់​គីឡូ​ម៉ែត លេខ​៦ និង​ចំនួន​១ ទីតាំង​ទៀត នៅក្នុង​ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ ដែលមាន​ប្រជាពលរដ្ឋ សរុប​ចំនួន ១២ គ្រួសារ​។​