​ដោយ​:​បាយ័ន​/​ឧ​ត្ត​រ​មានជ័យ​: នៅវេលា​ម៉ោង​១១:០០​នាទី ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១​នេះ នៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ ក្នុង​ទឹកដី​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ប្រពល​រដ្ឋ​ខ្មែរ​ម្នាក់ អោយមក​ស្រុកកំណើត​វិញ បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​ពីបទ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​។​

​សមត្ថកិច្ច​នគរបាល​ប្រចាំ​នៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ បាន​និយាយថា ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ ដែល​ភាគី​ថៃ​បាន​បញ្ជូនមក គឺមាន​ឈ្មោះ រឿង ជា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ត្រូវបាន​ចាប់ខ្លួន​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២០​កន្លងទៅនេះ ពីបទ​ឆ្លងដែន​រក​ឈើ​គ្រញូង ដោយ​ចូល​តាម​ច្រក​តាថាវ ហើយ​យកទៅដាក់​ពន្ធនាគារ​នៅ​ស្រុក​ខាន់​ថា​ឡាក់ ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ​។​

​ក្រោយពី​ទទួល​ពី​ភាគី​ថៃ​រួចមក គ្រូពេទ្យ​ប្រចាំការ​ច្រក​ជាំ​បាញ់​អាកុល និង​វាស់​កំដៅ​រួច​ក៏​បញ្ជូនបន្ត​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សាលាបឋមសិក្សា​អន្លង់វែង​៕​