ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ អន្តរក្រសួង ដើម្បី​ចុះ​សិក្សា និង​ដោះស្រាយ​ករណី រកឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ មិនទាន់​ផ្ទុះ​ក្នុង​នាវាចម្បាំង ដែល​លិច​ក្នុង​ទន្លេ បាន​ដឹកនាំ​ក្រុមការងារ ប្រតិបត្តិការ​បោសសំអាត​គ្រាប់ យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ក្នុង​នាវាចម្បាំង ដែល​លិច​ក្នុង​ទន្លេ បើក​ការដ្ឋាន​ប្រតិបត្តិការ បោសសំអាត​គ្រាប់ ក្រោម​ទឹក ការដ្ឋាន​ទី​២ ស្ថិតនៅ​ឃុំ​បឹង​គ្រុំ ស្រុក​ល្វាឯម ខេត្តកណ្ដាល កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១​។​