​ដោយ​: បាយ័ន / សៀមរាប​: នៅ​ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១​នេះ លោក សូរ ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង បាន​ជួប​សាកសួរ​សុខទុក្ខ សំណេះសំណាល នឹង​ផ្តល់​ស្បៀងអាហារ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទើប​មកពី​ប្រទេស​ថៃ​ចំនួន ១៦​នាក់ ដែល​កំពុង​ធ្វើ​ច​ត្ត​ឡី​ស័ក នៅ​មណ្ឌល​ច​ត្ត​ឡី​ស័ក​ស្រុក​ប្រាសាទបាគង​។​

​លោក សូរ ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង បាន​និយាយថា រូបលោក​សូម​កោតសរសើរ​ដល់​បងប្អូន​ប្រជា ពលរដ្ឋ ទាំងអស់ ដែល​បាន​ចូលរួម​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល កងកម្លាំងប្រដាប់អាវុធ​ទាំង​០៣​ប្រភេទ​និង​អង្គភាព​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​សហការ​ណ៍​គ្នា លើ​កិច្ចការ​នេះ នឹង​សូម​ថ្លែងអំណរគុណ​ចំពោះ ក្រុមការងារ​នៃ​សមាគម​ចលនា​យុវជន​កម្ពុជា ១៥៧ ដែល​ជួយឧបត្ថម្ភ​គាំទ្រ ដល់​សកម្មភាព​នៃ​រដ្ឋ​បាល​ស្រុក លើ​ការរក្សា​សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ ពី​មេរោគ​កូ​វិដ​១៩ ដ៏​ចង្រៃ​នេះ ។​

​លោក​បាន​បន្តថា អំណោយ​ដែល​នាំមក​ប្រគល់ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនេះ ដោយ ក្នុង​ម្នាក់ៗ ទទួលបាន មី ១​កេស ទឹកត្រី ១​យួ ទឹកស៊ីអ៊ីវ ១​យួ ប្រេងឆា ១​លីត្រ ស្ករស ១​គីឡូ អំបិល ១​គីឡូ ប៊ីចេង កន្លះ​គីឡូ ទឹក​សុទ្ធ ២​យួរ ជែ​ល​ដប​ធំ​០១​ដប និង ថវិកា​៤០០០០ រៀល ។​ចំណែក​កម្លាំង​ដែល​កំពុង​ប្រការ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក មាន​ចំនួន ៥ អង្គភាព គឺ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​, កងរាជអាវុធហត្ថ និង​សឹក​រង​ស្រុក , ក្រុមគ្រូពេទ្យ​មណ្ឌល​សុខភាព និង​លោក នាយក​វិទ្យាល័យ ដោយ មួយអង្គ​ភាព ទទួលបាន អង្ករ​៥០​គីឡូ ជែ​ល​ដប​ធំ ៤​ដប ម៉ាស់​១០០ មី​១​កេស ទឹកត្រី ១​យួ ទឹកស៊ីអ៊ីវ ១​យួ ស្ករស​២​គីឡូ អំបិល ២​គីឡូ ប៊ីចេង ១​គីឡូ ប្រេងឆា​១​លីត្រ និង ថវិកា​៥០០០០​រៀល​៕​