​ដោយ​:​គ្រញូង​/​បាត់​ដំប​ង: កាលពី​ថ្ងៃទី ១៥ ខែមីនា​ឆ្នាំ​២០២១ លោក​ងួន រតនៈ​អភិបាល​ខេត្ត​បាត់ដំបង​បាន​ចេញ​សេចក្តីជូនដំណឹង ស្តីពី​ការផ្អាក​បណ្តោះអាសន្ន​នូវ​ការរៀបចំ ពិធី​រៀប​អាពាហ៍ពិពាហ៍ កម្មវិធី​ជប់លៀង ពី​ធី​បុណ្យទាន ពិធី​សាសនា និង​ពិធី​ជួបជុំ​ផ្សេងៗ ដែលមាន​លក្ខណៈ​ប្រមូលផ្តុំ​មនុស្ស​ច្រើន នៅក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូត​ព្រឹ​ត្ត​ការណ៍​សហគមន៍​២០​កុម្ភៈ ត្រូវបាន​បញ្ចប់ ឬ​រហូតដល់​បានការ​ជូនដំណឹង​សារជាថ្មី​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា ចំពោះ​ករណី​បុណ្យ​​សព​អាច​ប្រារព្ធ​បានជា​ធម្មតា ប៉ុន្តែ​ត្រូវធ្វើឡើង​ក្នុង​រង្វង់​គ្រួសារ និង​តម្រូវ​ឲ្យ​កាត់បន្ថយ​អ្នកចូលរួម​ឲ្យ​នៅ​កម្រិត​ទាប​បំផុត​៕​