ក្រុម​រថយន្ត​ផ្លូវ​លំបាក (Off Road) ខេត្តបន្ទាយមានជ័យ​បង្កើត​ព្រឹត្តិការណ៍​តូចៗ​ដោយ​បើកបរ​កាត់​ភក់ និង​បោះជំរំ​នៅ​តំបន់​ទេសចរណ៍​

​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ ក្រុម​រថយន្ត​ផ្លូវ​លំបាក (Off Road) ខេត្តបន្ទាយ​មានជ័យ បាន​បើកបរ​ប្រណាំង​ឆ្លង​កា​រត់​ផ្លូវ​លំបាក​កាត់​វាលភក់ ចុះ​លេង​វាលស្រែ និង​បោះតង់ ជំរំ​នៅ​តំបន់​ទេសចរណ៍​កែច្នៃ និង​តំបន់​ទេសចរណ៍ធម្មជាតិ​ក្នុង​ទ្រង់ទ្រាយ​តូចៗ ជា​បន្តបន្ទាប់​នៅតាម​ក្រុង ស្រុក​នៃ​ខេត្ត​នេះ​ដើម្បី​លើកកម្ពស់ ជម្រុញ​ទេសចរណ៍​ក្នុង​ក្របខ័ណ្ឌ ឬ​រង្វង់​អំឡុង​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីត ១៩ ។​

​ប្រភពព័ត៌មាន​ពី​អ្នករៀបចំ​ព្រឹត្តិការណ៍​នេះ អោយ​កាសែត​រស្មី​កម្ពុជា​ដឹង​កាលពី​ថ្ងៃទី​១៥ ខែមីនា​ថា​៖ កាលពី​ថ្ងៃទី​១៣ និង​១៤ ខែមីនា ឆ្នាំ​២០២១ ក្រុម​រថយន្ត​ផ្លូវ​លំបាក​មាន​ជិត​២០​រថយន្ត ព្រមទាំង​ម៉ូតូ កង់​ផង បាន​បើកបរ​កាត់​ផ្លូវ​លំបាក កាត់​វាល់ភក់​និង​វាលស្រែ ហើយ​មើល ទេសភាព​នាពេល​ព្រលឹម​អុរ ពេល​សា​យន្ត​កាល នាពេល​រាត្រី មើល​ល​ដួង​ច័​ន្ទ្រា នៅ​ចំណុច អាង​កណ្តោល ក្បែរ​រមណីយដ្ឋាន​កែច្នៃ​សួន​ស្ទឹង​កែវ នា​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​


​ប្រភព​បាន​បន្តថា​៖ ផ្នែក​នៃ​ក្រុម​នេះដែរ កាលពី​ថ្ងៃទី​៦-៧ ខែមីនា បាន​បើកបរ និង​ធ្វើ​សកម្មភាព​ដូចខាងលើ​រួចមកហើយ​នៅ​តំបន់​អភិរក្ស​មច្ឆជាតិរ​ហា​កកែស និង​អភិរក្ស​សត្វ​ស្លាប​អា​វៀន​នៅ​ទី​ប្រសព្វ​នៃ​ស្ទឹង​សិរីសោភ័ណ និង​ស្ទឹង​មង្គល​បូរី​ឃុំ​ឈ្នួ​រ​មានជ័យ​ស្រុក​ព្រះនេត្រព្រះ ។

​ក្នុង​កម្មវិធី​នោះ ក្រុម​បាន​បោះតង់​សម្រាក ញ៉ាំ​អាហារ សំណេះសំណាល ផ្សព្វផ្សាយ​ពី​ការអបអរ​ទិវា​អន្តរជាតិ​នារី , ពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីត​១៩ ការអភិរក្ស​មច្ឆៈជាតិ និង​សត្វ​ស្លាប និង​ការលើកកម្ពស់​ជម្រុញ​ទេសចរណ៍ ក្នុង​ក្របខ័ណ្ឌ​ចង្អៀត​ព្រោះតែ​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីត ១៩ ជាដើម ។​

​ហើយ​នៅពេល​បន្ទាប់ ក្រុម​នេះ អាច​នឹង​បន្តទៅ​រៀបចំ​ព្រឹត្តិការណ៍​ដូចគ្នានេះ នៅ​តំបន់​ទេសចរណ៍​ផ្សេងទៀត​នៅក្នុង​ខេត្ត ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular