​ដោយ​:​ស​រិ​ទ្ធ​/​ភ្នំពេញ​: បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ចងក​សម្លាប់ខ្លួន​ក្នុងផ្ទះ កាលពី​វេលា​ម៉ោង​៦ និង​៤០​នាទី​ព្រលប់ ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១ នៅក្នុង​បុរី​សែន​មនោ​រម្យ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។​

​បុរស​ធ្វើអត្តឃាត​ឈ្មោះ​ជូ ឃា អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ស្រុកកំណើត នៅ​ភូមិ​អង្ក្រង ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង មាន​ប្រពន្ធ ឈ្មោះ ឃិន ឃ​ន អាយុ ៣៤​ឆ្នាំ មុខរបរ ក​កម្មការិនី​រោងចក្រ ស្នាក់នៅ​ម្តុំ​វត្ត​សំបួរមាស សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ស្រុកកំណើត​នៅ​ភូមិ​ឃុំ​ជាមួយគ្នា​៕​