Home ព័ត៌មានជាតិ សេដ្ឋកិច្ច អ្នក​អភិរក្ស​...

អ្នក​អភិរក្ស​អំពាវនាវ​សុំ​កុំ​ឲ្យ​ប្រមាញ់​សត្វ​ជាពិសេស​នៅ​រដូវ​ធ្វើ​សំបុក

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រុម​សង្គ្រោះ​សត្វព្រៃ នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ បាន​អះអាង ថា នេះ​ជា​រដូវ​ធ្វើ​សំបុក​សម្រាប់​ប្រភេទ​បក្សី​មួយចំនួន ហើយ​ជនខិលខូច​ខ្លះ​អាច​កំពុងតែ ស្វែងរក​វា ដើម្បី​ផលប្រយោជន៍ ។

​ប្រភព​ដដែល​បាន​អះអាងថា ជន​ខ្លះ​បាន​កំពុង​ស្វែងរក និង​លក់​កូន​បក្សី​រាប់បញ្ចូល​ទាំង កូន​ស្ទាំង លលក ដែល​ក្រុម​ជួយសង្គ្រោះ​សត្វព្រៃ​បាន​រឹបអូស​នៅ​ភ្នំពេញ​កាលពី​សប្តាហ៍​
​មុន​។

​ប្រភព​ដដែល​បាន​បន្តថា កូន​បក្សី​ទាំងនេះ​ប្រហែលជា​មិនគួរ​ឱ្យ​ស្រលាញ់​ទេ ហើយ​ពួកគេ ក៏​មិនមែនជា​សត្វ​ចិញ្ចឹម​ដែរ ។ ពួកវា​ជា​សត្វព្រៃ​ដែល​ត្រូវការ​របប​អាហារ​សាច់​ស្រស់ ដើម្បី​រស់ ប៉ុន្តែ​គួរឱ្យ​សោកស្តាយ​សត្វព្រៃ​បែបនេះ​ច្រើនតែ​ងាប់​នៅពេល​ត្រូវបាន​គេ​ទុកជា សត្វ​ចិញ្ចឹម​ដោយសារតែ​ខ្វះ​ការថែទាំ និង​របប​អាហារ​ត្រឹមត្រូវ​។​

​ប្រភព​ដដែល​បាន​បន្តថា ជា​សំណាងល្អ​សម្រាប់​កូន​បក្សី​ទាំងនេះ ពួកវា​អាច​រស់នៅ​ឯម​ជ្ឈ មណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​ដែល​ពួកគេ​នឹង​ទទួលបាន​ការថែទាំ និង​ការយកចិត្ត ទុកដាក់​នូវ​អ្វីដែល​ពួកគេ​ត្រូវការ ក្រោយ​ពេលដែល​សង្គ្រោះ​។​បន្ទាប់ពី​ការ​ស្តារនីតិសម្បទា គេ​រំពឹងថា ពួកវា​អាច​ត្រូវបាន​ដោះលែង​ទៅក្នុង​ជំរក​ធម្មជាតិ​របស់​ពួកវា​វិញ​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular