កាលពី​យប់ ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១ លោក សេក ច​ន្ត្រា អភិបាលរងក្រុង​បាត់ដំបង ដឹកនាំ​ក្រុមការងារ រដ្ឋបាល​ក្រុង សហការ​ជាមួយនឹង​ក្រុមការងារ នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត កងកម្លាំង​កងរាជអាវុធហត្ថ​ក្រុង កម្លាំង​អធិការនគរបាល​ក្រុង បាន​ចុះ​បិទ​ទីតាំង​ខារ៉ាអូខេ មួយកន្លែង មាន​យីហោ ” មាន់​ស្រែ​Idol ស្ថិត​ក្នុងភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ពាក់ព័ន្ធ​ករណី​លួច​បើក​ខារ៉ាអូខេ ល្មើស​នឹង​គោលការណ៍​ណែនាំ របស់​អាជ្ញាធរ​។​