មនុស្សជាង៤០០នាក់មកពីមីយ៉ាន់ម៉ា ភាគច្រើនជាប៉ូលិសបានឆ្លងព្រំដែនចូលប្រទេសជិតខាងឥណ្ឌាចាប់តាំងពីចុងខែមុន នេះបើតាមនាយប៉ូលិសឥណ្ឌាម្នាក់បាននិយាយកាលពីថ្ងៃចន្ទ នៅពេលកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាស្វះស្វែងបង្ក្រាបបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យក្រោយរដ្ឋប្រហារកាលពីដើមខែមុន។