​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាល់ទាត់ ៖ ការប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ UEFA Champions League ថ្ងៃ​អង្គារ​នេះ​ឈាន​ចូល​ដល់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ជើង​ទី​ពីរ ហើយ​ថ្ងៃនេះ​មាន​ការប្រកួត ២ គូ​ដូចខាងក្រោម​។

– Manchester City vs Borussia Monchengladbach

​ក្រុម​មេឃ​ខៀវ​គឺ​ជា​ក្រុម​ល្អ​ដាច់​គេ​នៅលើ​ពិភពលោក​នា​ពេល​ឥឡូវនេះ ហើយ​ពួកគេ​មើលឃើញ​ឱកាសល្អ​បំផុត​ដើម្បី​យកពាន​អឺរ៉ុប​មក​តាំង​ក្នុង​ទូ​របស់​ខ្លួន​ជា​លើកដំបូង​។ ក្រុម​យក្សៗ​ដូចជា Barcelona និង Juventus បាន​ធ្លាក់​អស់​បាត់​ហើយ ខណៈ​ក្រុម​គីឡូ​ធ្ងន់​ដូចជា Real Madrid និង PSG ក៏​លេង​មិន​សូវ​ល្អ​ដែរ​ឆ្នាំនេះ​។

​លោក​ប៉េប ហ្គាឌី​អូ​ឡា ក៏​ត្រូវបាន​ជំរុញ​ខ្លាំង​ផង​ដែរ​ដោយ​ការវិលត្រឡប់​ពី​របួស​របស់​កីឡាករ ខេ​វិន ដេ​ប្រូន និង សឺ​ជី​អូ អាក្វេ​រ៉ូ​។ លើសពីនេះ​ទៀត ពួកគេ​បាន​ឈ្នះ​ជើង​ទីមួយ​នៅ​ក្រៅ​ទឹកដី ហើយ​ឈ្នះ​ទល់​នឹង​សូន្យ​ថែម​ទៀត​។

​ទន្ទឹមនេះ Monchengladbach កំពុង​ធ្លាក់ចុះ​ទម្រង់​លេង​យ៉ាងខ្លាំង ហើយ​ពួកគេ​ក៏​មាន​កំណត់ត្រា​អន់​ខ្លាំង​ដែរ​ទល់នឹង Man City​។ លើសពីនេះ​ទៀត មេឃ​ខៀវ​មាន​ប្រវត្តិ​ល្អ​ឥតខ្ចះ​ទល់​នឹង​ក្រុម​មក​ពី​អាល្លឺម៉ង់​នា​ប៉ុន្មាន​រដូវ​កាល​ចុងក្រោយ​។

​ដោយហេតុនេះ​ហើយ យើង​រំពឹង Man City យកឈ្នះ​ងាយៗ​យ៉ាងតិច ៣-១ នៅថ្ងៃនេះ​។

– Real Madrid vs Atalanta

​ក្រុម​ស្តេច​ស Real Madrid គឺជា​ក្រុមអេ​ស្ប៉ាញ​តែមួយគត់ ដែល​ឈ្នះ​នៅ​ជើង​ទី​មួយ​នៃ​វគ្គ ១៦ ក្រុម​ចុងក្រោយ​។ ឥឡូវ​ដោយហេតុថា Barcelona និង Sevilla បាន​ជ្រុះ​ចេញពី CL ហើយ Atl. Madrid កំពុង​រកកល់​នឹង​ធ្លាក់​ដែរនោះ ក្តីសង្ឃឹម​សម្រាប់​ភាពរុងរឿង​របស់ La Liga គឺ​ពឹង​លើ​លោក​ហ្ស៊ី​នី​ឌី​ន ហ្ស៊ី​ដាន់ និង​កូន​ក្រុម​របស់​គាត់​ហើយ​។

​ស្តេច​សមាន​១​គ្រាប់​នាំ​មុខមុន​នៅ​ក្រៅ​ទឹកដី​កាលពី​ជើង​ទីមួយ​។ ហើយ​ឥឡូវ​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ​គឺ​រក្សា​លទ្ធផល​ឈ្នះ​ឱ្យបាន​ល្អ​។

​ការវិលត្រឡប់​មកវិញ​របស់​សឺ​ជី​អូ រ៉ា​ម៉ូ​ស នឹង​ជួយ​ពង្រឹង​ឱកាស​របស់​ស្តេច​ស ហើយ​ការលេង​ល្អ​របស់​ការី​ម បិ​ន​ហ្សេ​ម៉ា​ក៏​រឹត​បង្កើន​ទំនុកចិត្ត​ក្នុង​ក្រុម​ដែរ​។​

​ចំណែក Atalanta លេង​ល្អ​ហួស​នៅក្នុង​លី​ក​កំពូល​អ៊ីតាលី ប៉ុន្តែ​បញ្ហា​របស់​ពួកគេ​គឺ​គ្មាន​បទពិសោធន៍​ក្នុង​បាល់ទាត់​អឺរ៉ុប​។ លើសពីនេះ​ទៀត ស្តេច​សមាន​ប្រវត្តិ​ល្អ​ដូច​ផ្កា​ពេល​ប៉ះ​ជាមួយ​ក្រុម​មក​ពី​អ៊ីតាលី​។

​ដោយ​មើ​លើ​ស្ថានភាព​បច្ចុប្បន្ន យើង​រំពឹង Real Madrid ឈ្នះ​បន្តទៀត​ដើម្បី​ឡើង​ទៅ​វគ្គ ៨ ក្រុម​ចុងក្រោយ​៕

​តារាង​ការប្រកួត​លី​ក​អឺរ៉ុប​ពាក់កណ្តាល​សប្តាហ៍ ៖9