លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​ក្រុមការងារ បាន​ចុះ សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​សម្ដេច​តេ​ជោ (​ឃី​ត ១​កញ្ចប់​) ជូន​បងប្អូន​ពលករ ចំនួន ២៥១ នាក់ ដែល​ទើប​វិលត្រឡប់​មកពី​ប្រទេស​ថៃ នៅ​យប់​ថ្ងៃទី​១៥ ខែមីនា កន្លងទៅនេះ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក វិទ្យាល័យ​កំពង់ធំ ចំនួន ៦៦ នាក់ និង​បន្ត​ជួប​ពលករ ដែល​កំពុង​ធ្វើ ច​ត្តា​ឡឺ​ស័ក នៅ​ស្រុក​សន្ទុក ចំនួន ៣៦​នាក់​, ស្រុក​បារាយណ៍ ចំនួន ៧១​នាក់​, ស្រុក​តាំងគោក ចំនួន ៤៣​នាក់ និង​ស្រុក​កំពង់ស្វាយ ៣៥​នាក់ ។​