+​គ្រឿងផ្សំ​
– ក្រពះ​ជ្រូក ៥​ខាំ​
– ខ្ទឹមស (​ចិញ្ច្រាំ​ដុំធំៗ​)
– ទឹក ១​លីត្រ​
– ប្រេងឆា​
– ម្សៅ​ម្ទេស ២០​ក្រាម​
– ស្ករ ៥០​ក្រាម​
– ទឹកស៊ីអ៊ីវ ៥០​មី​លី​លីត្រ​
– ម្សៅ​ផ្សំ​រសជាតិ កន្លះ​ស្លាបព្រា​បាយ​
– ទឹកម្ទេស​កូ​រ៉េ ២​ស្លាបព្រា​បាយ​
– ខ្ទឹមបារាំង ៥០​ក្រាម (​ហាន់​ធំ​)
– គីម​ឈី ៥​ខាំ​

+​របៀប​ធ្វើ
– ដាំទឹក​ឲ្យ​ពុះ​ដាក់​ក្រពះ​ជ្រូក​ស្ងោរ​១​នាទី រួច​ស្រង់​ចេញ យកមក​លាង​ទឹកឲ្យ​ស្អាត​។​
– ដាំ​ឆ្នាំង​ដាក់​ប្រេងឆា ខ្ទឹម​បំពង​អោយ​ប្រែ​ពណ៌ សឹម​ចាក់ទឹក​ចូល រួច​ដាក់​ម្សៅ​ម្ទេស ស្ករ ទឹកស៊ីអ៊ីវ ម្សៅ​ផ្សំ​រសជាតិ និង​ទឹកម្ទេស​កូ​រេ៉កូ​រឲ្យ​សព្វ រួច​ដាក់​ក្រពះ​ជ្រូក​ចូល​ស្ងោរ​ប្រហែល ៤៥​នាទី​។​
– បន្ទាប់មក​ដាក់ ខ្ទឹមបារាំង និង​គីម​ឈី​ចំអិន ១៥​ទៅ​២០​នាទី​ទៀត​សឹម​ស្រង់​ក្រពះ​ជ្រូក​ចេញ ហាន់​ជា​ចំណិត​តូច​ល្មម​ជាការ​ស្រេច​៕/PC ប្រភព:Housewifekh