ដោយ​: វ៉ៃ​កូ / ខេត្តស្វាយរៀង​: លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​ខេត្ត នា​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ បាន​អញ្ជើញ​ទទួលយក​អំណោយ និង​ថវិកា​មួយចំនួន​ពី​លោក សោម សុធា អគ្គនាយក​គម្រោង​អចលនទ្រព្យ​ភូមិ​មរតក ដើម្បី​ចូលរួម​ឧបត្ថម្ភ​ដល់​រដ្ឋបាល​ខេត្តស្វាយរៀង​។

​អំណោយ​ទាំងនោះ​រួមមាន​៖ ម៉ាស ១៥​កេស ស្មើនឹង​៣៧,៥០០​ម៉ាស​, អាល់កុល 08​កាន និង​ថវិកា មួយចំនួនទៀត ជូន​ដល់​គណៈកម្មការ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ខេត្តស្វាយរៀង ។

​លោក ម៉ែន វិបុល អភិបាលខេត្ត​មានប្រសាសន៍​ថ្លែង​នូវ​ការ​អរគុណ​ដល់​លោក​អគ្គនាយក​គម្រោង​អចលនទ្រព្យ​ភូមិ​មរតក ដែល​បាន​ចូលរួម​បរិច្ចាគ​នូវ​អំណោយ និង​ថវិការ​ផ្តល់ឱ្យ​រដ្ឋបាល​ខេត្តស្វាយរៀង សម្រាប់​គាំទ្រ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ ទាំងនេះ​សបញ្ជាក់​ឱ្យឃើញ​ពី​កាយវិការ​ប្រកបដោយ​ស​ប្បុ​រសធម៌ និង​ជា​វប្បធម៌​នៃ​ការចែករំលែក​ក្នុងសង្គម​ទៅលើ​ការជួយ​គ្នា​ក្នុង​គ្រា​លំបាក​៕​