កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយមន្ត្រីជំនាញនាយកដ្ឋានសន្តិសុខផ្ទៃក្នុង(នគរបាល) កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ក្រោមការដឹកនាំរបស់ ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានចុះស្រាវជ្រាវបង្ក្រាបករណីនាំមនុស្សឆ្លងដែនខុសច្បាប់នៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ នៅវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១