វាយប្រហារ​តាម​អាកាស​សម្លាប់​ជន​ស៊ីវិល​២៣​នាក់​នៅ​តំបន់​គ្រប់គ្រង​ដោយ​ក្រុម​ISIS​នៅ​ស៊ី​រី​

1197
ចែករម្លែក
  • 219
    Shares

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​Observatory បាន​និយាយថា ការវាយប្រហារ​តាម​អាកាស បានសម្លាប់​ជន​ស៊ីវិល​យ៉ាងតិចណាស់​ចំនួន​២៣​នាក់ ដោយ​រួមទាំង​ក្មេង​១០​នាក់ នៅ​ភូមិ​មួយ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ISIS(​រដ្ឋ​អ៊ីស្លាម​)​នៅ​ប្រទេស​ស៊ី​រី កាលពី​ថ្ងៃ​អង្គារ​ទី​០១​ឧសភា​។​

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​នេះ បាន​និយាយថា ” យើង​មិន​បានដឹង​ទេ​ថា​តើ ក្រុម​កងទ័ព​ចម្រុះ​អន្តរជាតិ​ដែល ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ឬ​កងទ័ព​អ៊ីរ៉ាក់ បាន​ធ្វើ​ការវាយប្រហារ​នេះ​ទៅ​លើ​ភូមិ​Al-Qasr​នៅ​ខេត្ត Hasakeh​នោះ​ឬ​អត់​នោះ ។​

​ក្រុម​ចម្រុះ​ដែល​ដឹកនាំ​ដោយ​អាមេរិក​ដែល​កំពុង​គាំទ្រ​សម្ព័ន្ធភាព​ឃឺ​ដ – អារ៉ាប់ ដែល​កំពុង​ប្រយុទ្ធប្រឆាំង​ក្រុម​ISIS​នៅ​ជិត​ព្រំដែន​ខាងកើត​របស់​ប្រទេស​ស៊ី​រី​ជាមួយ​​ប្រទេស​អ៊ីរ៉ាក់​បាន​បដិសេធថា ខ្លួន​មិនបាន​ធ្វើ​ការវាយប្រហារ​នេះ​ទេ​។​

​ក្រុម​ចម្រុះ​នេះ បាន​និយាយប្រាប់​សារព័ត៌មាន​AFP​ថា “​គ្មាន​ការវាយប្រហារ​នៅក្នុង​តំបន់​នោះ​ដែល​ត្រូវ​បាន​បញ្ជាក់​នៅក្នុង​កំណត់ហេតុ​នៃ​គោលដៅ​វាយ​​ប្រហារ​នៅ​ថ្ងៃ​នោះទេ​”​។​

​អ៊ីរ៉ាក់​ក៏​ធ្លាប់បាន​ធ្វើ​ការវាយប្រហា​រ​ប្រឆាំង​ពួក​ជី​ហាដ​និយមនៃ​ក្រុម​ISIS​នៅ​ប្រទេស​ស៊ី​រី​ផងដែរ ដោយ​រាប់បញ្ចូល​ទាំង​ការ​វាយឆ្មក់​កាលពី​ខែ​មុន នៅ​ខេត្ត Deir Ezzor ភាគ​ខាងកើត​នៃ​ប្រទេស​ស៊ី​រី​។​ដោយ៖សុខា/sn

​ផ្សែងហុយ​ចេញពី​សង្កាត់​មួយ ភាគខាងត្បូង​នៃ​ទីក្រុង​ដា​ម៉ាស ប្រទេស​ស៊ី​រី ក្នុងអំឡុងពេល​របប​ស៊ី​រី វាយប្រហារ​លើ​ក្រុម​រដ្ឋ​អ៊ីស្លាម កាលពី​ថ្ងៃទី​២០​ខែ​មេសា​ឆ្នាំ​២០១៨