ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ ក្មេងប្រុស​៤​នាក់ ដែល​គេ​សង្ស័យ វ៉ៃ​បំបែក​អំពូល​ភ្លើង នៅ​សួនច្បា​សម្តេចចៅហ្វា​វាំង គង់ សំអុល ត្រូវបាន​សមត្ថកិច្ច​ក្រុង​កំពង់ឆ្នាំង ស្រាវជ្រាវ ឃាត់​ខ្កួ​ន​បាន​ហើយ នៅ​រសៀល ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១​នេះ ។ ជនសង្ស័យ​ទាំង ៤​នាក់​នោះ បានធ្វើឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ ដោយបាន​វ៉ៃ បំបែក​អំពូល​ភ្លើង​លម្អ នៅ​សួនច្បារ​ថ្មី ខាងមុខ​មជ្ឈមណ្ឌល់​កំ​ចាត់​មីន​ស៊ីម៉ាក់ ស្ថិតក្នុង​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង នៅវេលា​ម៉ោង ១២ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៥ មីនា កន្លងទៅនេះ​។​

​លោក​វរសេនីយ៍ឯក ឆាយ ខេ​ម​រ័ត្ន អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង បានឱ្យដឹង​នៅ ព្រឹក​ថ្ងៃទី​១៧ មីនា នេះ​ថាៈ ជនសង្ស័យ ៤ នាក់​នោះ មានៈ ១.​ឈ្មោះ សុទ្ធ សំណាង អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ចំការ​តា​ម៉ៅ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ , ២.​ឈ្មោះ មុំ គឹម​ហួរ អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ , ៣.​ឈ្មោះ ខេង ចាន់​ទ័ អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ អ្នក​ទាំង​៣ ជា​ជនដៃដល់ និង​១​នាក់​ទៀត ឈ្មោះ លី សុ​វ៉េ​ត អាយុ​១៤​ឆ្នាំ ជា​បក្ខពួក​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង ៤​នាក់ បាន​សារភាពថាៈ ពួកគេ​បាន​ជុំគ្នា​នៅ សួនច្បារ​សម្តេចចៅហ្វា​វាំង អង្គុយលេង រហូតដល់​ម៉ោង ១២ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី​១៥ មីនា​។ ពួកគេ​ទាំង​៣​នាក់ (​ជា​ជនដៃដល់​) បានធ្វើ​សកម្មភាព​វ៉ៃ​បំបែក អំពូល​ភ្លើង​ហ្វា និង​ភ្លើងស្តុប​លម្អ នៅ​ចំ​កណ្តាល​សួន បែក​អស់​ចំនួន​៩ មាន​អំពូល​ធំ​៧ និង​តូច​២ ក្រោយ​ធ្វើ សកម្មភាព​វ៉ៃ​បំបែក បំផ្លាញ​រួច ក្រុម​ជនសង្ស័យ បាននាំគ្នា​គេចខ្លួន ទៅផ្ទះ​រៀងៗ​ខ្លួន​។​

​អធិការ​នគ​បាល​ក្រុង​កំពង់ឆ្នាំង បានបញ្ជាក់​ឱ្យដឹង ថាៈ ពាក់ព័ន្ធ​នឹង​ជនសង្ស័យ​វ៉ៃ​បំផ្លាញ ទ្រព្យសម្បត្តិ​សាធារណៈ នៅ​សួន​ថ្មី សមត្ថកិច្ច នឹង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាត់ការ​បន្ត តាម​នីតិវិធី​៕/V​-PC