ដោយៈ គ្រញូង / បាត់ដំបងៈ ថ្មីៗ​នេះ គេ​សង្កេតឃើញ នៅតាម​ដងផ្លូវ​នានា ក្នុង​ក្រុង​បាត់ដំបង និង​អ្នកដើរ​ទិញ​ទំនិញ ព្រមទាំង​អ្នកលក់ដូរ តាម​ទីផ្សារ​នានា បាន​ប្រែ​ឥរិយាបថ ស្ទើរ​១០០ ភាគរយ បាន​ងាក​មក​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​គ្នា បាន​យ៉ាង​ល្អ ។ ការងា​កមក​គោរព តាម​វិធានការ​សុខាភិបាល​នេះ ក្រោយពី​រាជរដ្ឋាភិបាល បានចេញ​អនុក្រឹត្យ ស្តីពី​វិធានការ សុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល ជំងឺ​កូ​វីដ​១៩ និង​ជំ​ងឹ​ឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត កាលពី​ថ្ងៃទី​១២ មីនា ដែល​អនុក្រឹត្យ​នេះ បាន​តម្រូវឱ្យ​ពលរដ្ឋ គ្រប់រូប​អនុវត្តន៍ នូវ​វិធានការ​សុខាភិបាល​ផ្សេងៗ​ព្រមទាំង​មានការ ផាកពិន័យ និង​ដាក់​ទោសទណ្ឌ​ផងដែរ​។​

​ស្ត្រី​ឈ្មោះ ស៊ា​ង ជា​អាជីវករ​លក់ដូរ នៅ​ផ្សា​របឹង​ឈូក បាន​និយាយថាៈ គាត់​សង្កេតឃើញថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ក្រោយពី​រាជរដ្ឋាភិបាល ចេញ​អនុក្រឹត្យ ខាងលើ​ផង​, ព្រមាន​ផង​, ផ្សព្វផ្សាយ​អប់រំ​ផង និង​មាន​ព័ត៌មាន​ស្តីពី​ការផ្ទុះ ជំងឺ​កូ​វីដ​១៩ ចូល​សហគមន៍ ក្នុង​ព្រឹ​ត្ត​ការណ៍ ២០ កុម្ភៈ កាន់តែ​ឆ្លង​រាលដាល​ផង​នោះ ក្រុមអាជីវករ បាននាំគ្នា​ផ្អើល ពាក់​ម៉ាស់​ស្ទើរ ១០០ ភាគរយ ដែល​ពីមុន​មិនសូវ​អើពើ​និង​ការពាក់​ម៉ាស់​នោះទេ​។​

​អាជីវករ​រូបនេះ បាន​និយាយថាៈ ” ខ្ញុំ​ពាក់​ម៉ាស់ ដោយសារ​ខ្លាច​ទាំងពីរ គឺ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ ១៩ ដល់​ខ្លួនឯង​ផង កូន​និង​គ្រួសារ​ខ្ញុំ​ផង ហើយ​ខ្លាច​គេ​ផាកពិន័យ​ផង ដែល​ឮថា មិន​ពាក់​ម៉ាស់ ផាក ២០ ម៉ឺន​រៀល ទៅ ១ លាន​រៀល​។​

​អាជីវករ​ដដែល​នេះ បានបញ្ជាក់​ថាៈ មិន​ត្រឹមតែ​ពាក់​ម៉ាស់ ទាំង​អ្នកទិញ និង​អ្នកលក់​នោះទេ សូម្បីតែ​កា​រក្សា​គម្លាត ក៏​មិនសូវ​មានការ​ប្រជ្រៀត​គ្នា ដូច​មុន​ដែរ ដោយសារតែ​បច្ចុប្បន្ននេះ អ្នក​ដែល​ធ្លាប់តែ​មក​ផ្សារ កកកុញ​នោះ បែរជា​ស្ងាត់ជ្រងំ មិនសូវមាន​អ្នក មក​ដើរ​ផ្សារ ដូច​មុន​នោះទេ ។​

​បច្ចុប្បន្ននេះ មិន​ត្រឹមតែ​ទីផ្សារ និង​ទីប្រជុំជន​នានា ក្នុង​ក្រុង​បាត់ដំបង មិនសូវមាន​ប្រជាជន មក​អ៊ូរ​អ៊​រ ដូច​មុន​នោះទេ សូម្បីតែ​ហាង​លក់ទំនិញ អាហា​រដ្ឋា​ន ឬ កន្លែង​លក់ដូរ​នានា ក៏​ស្ងាត់ មិនសូវមាន​មនុស្ស​ដើរ និង​មក​ទិញ​ដូច​មុន​ដែរ ដោយ​ពួកគាត់ ភាគច្រើន​យល់ដឹង​កាន់ តែ​ច្បាស់ ពី​វិធានការ​នានា​របស់ ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល ដើម្បី​បង្ការ​ទប់ស្កាត់ ការឆ្លង​រាលដាល ជំងឺ​កូ​វីដ​១៩ ។​

​ក្រសួងសុខាភិបាល បានឱ្យដឹងថា គិត​ត្រឹម​ម៉ោង ៧:០០​នាទី ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ នេះ កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ ១៩ សរុប​ចំនួន ១.៤៣០ នាក់ ក្នុងនោះ អ្នកជា​សះ ស្បើយ ចំនួន ៨១៨​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល ចំនួន ៦០៩ នាក់​, ស្លាប់​ដោយសារ​កូ​វីដ ១៩ ម្នាក់ និង​២​នាក់​ទៀត ស្លាប់​ដោយសារ ការ​រើ​ថ្នាំញៀន​ធ្ងន់ធ្ងរ និង​ស្ទះ​សរសៃឈាម បេះដូង ពេល​កំពុង​ទទួល​ការព្យាបាល​ជំងឺ​កូ​វីដ​១៩ ៕/V-PC

អ្នកធ្វើដំណើរ​តាម​ដងផ្លូវ អ្នកលក់ដូរ​និង​អ្នកដើរ​ផ្សារ​ងាក​មក​ពាក់​ម៉ាស់ ស្ទើរ​១០០​ភាគរយ​
អ្នកធ្វើដំណើរ​តាម​ដងផ្លូវ អ្នកលក់ដូរ​និង​អ្នកដើរ​ផ្សារ​ងាក​មក​ពាក់​ម៉ាស់ ស្ទើរ​១០០​ភាគរយ​
អ្នកធ្វើដំណើរ​តាម​ដងផ្លូវ អ្នកលក់ដូរ​និង​អ្នកដើរ​ផ្សារ​ងាក​មក​ពាក់​ម៉ាស់ ស្ទើរ​១០០​ភាគរយ​
អ្នកធ្វើដំណើរ​តាម​ដងផ្លូវ អ្នកលក់ដូរ​និង​អ្នកដើរ​ផ្សារ​ងាក​មក​ពាក់​ម៉ាស់ ស្ទើរ​១០០​ភាគរយ​