ហ្វីលីពីន​នឹង​បិទ​ព្រំដែន​របស់​ខ្លួន​ចំពោះ​ជន​បរទេស​និង​រឹតបន្តឹង​ចំនួន​ប្រជាជន​ហ្វីលីពីន​ដែល​ចូលមក​ក្នុង​ប្រទេស​នេះ​ខណៈ​អាជ្ញាធរ​កំពុង​ពុះពា​រទប់​ស្កាត់ការ​ឆ្លង​រាល​​ដាល​វីរុស​កូរ៉ូណា​។​
​វិធានការ​បណ្តោះអាសន្ន​នេះ​កើត​ឡើង​បន្ទាប់ពី​ចំនួន​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល ៧ ខែ​គឺ ៥.៤០៤ ករណី​កាលពី​ថ្ងៃ​ចន្ទ​ទី​១៥​មីនា​ហើយ​ក្រុម​អ្នកជំនាញ​បាន​​ព្យាករណ៍​ថា​តួលេខ​នេះ​អាច​កើនឡើង​ទ្វេ​ដង​នៅ​ចុង​ខែ​មីនា​។​