ស្របគ្នានឹងប្រមុខរាជរដ្ឋាភិបាលស្នើទៅប្រមុខរដ្ឋស្តីទីដោយសុំឲ្យដកចេញនូវគោរមងារឧកញ៉ា ពីលោក ដួង ឆាយនោះក្រសួងកិច្ចការនារីក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះអំពើហិង្សាក្នុងគ្រួសារដែលបានកើតឡើងលើអ្នកស្រី ដេត ម៉ាលីណា ដោយលោកឧកញ៉ា ដួង ឆាយ ដែលបានបង្ហោះតាមបណ្ដាញហ្វេសប៊ុកកាលពីយប់ថ្ងៃទី១៥ ខែមីនា៕