ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ លោកស្រី គឹម ញឹ​ប អភិបាល​ខណ្ឌដង្កោ បាន​ដឹកនាំ​មន្ត្រីរាជការ ចុះ​ធ្វើ​កំណត់ហេតុ​បើក​អនុញ្ញាត​ឲ្យ​បងប្អូន​កម្មករ និង កម្មការិនី​រោងចក្រ​កាត់ដេរ Y&W ចំនួន ៤៩​នាក់​បាន​ត្រលប់​ទៅ​គេហដ្ឋាន​វិញ ។

​ពួកគេ​ត្រូវបាន​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ ក្រោយពី​បានបញ្ចប់​ការធ្វើ​ច​ត្តា ឡី​ស័ក និង​ពិនិត្យ​លទ្ធផល​អវិជ្ជមាន​កូ​វីដ​១៩ ចំនួន ០២ លើក ។

​ពូកគេ​ត្រូវបាន​អាជ្ញាធរ​នាំមក​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​អនុវិទ្យាល័យ​ដង្កោ ស្ថិតនៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ដោយសារតែ​ករណី​ខ្លាច​ពួកគេ​ពាក់ព័ន្ធ​នឹង​អ្នក​ដែល​កើត​កូ​វីដ ១៩ កន្លងមក ៕​/PC