​ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀង​: នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ លោក តូច ប៉ូ​លី​វ៉ា អភិបាល រង​ខេត្ត និង​ជា​អនុប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ខេត្ត និង​លោក​អ៊ឹម មេសា ប្រធាន​អង្គភាព​រដ្ឋាករទឹក​ខេត្តស្វាយរៀង​បាន​អញ្ជើញ នាំយក​ទឹក បរិសុទ្ធ​ចំនួន​៨០០​យួរ ដែលជា​ការឧបត្ថម្ភរ​បស់​មន្ទីរ​ឧស្សាហកម្ម​វិទ្យាសាស្ត្រ និង​នវានុវត្តន៍ វត្ត​ខេត្តស្វាយរៀង ប្រគល់ជូន​ដល់​រដ្ឋបាល​ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង ដើម្បី​ត្រៀម​បម្រុង ទុក​ទីតាំង​សម្រាប់ ធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង​ស្រុក​កំពង់រោទិ៍​ខេត្តស្វាយរៀង​៕​/PC