ដោយៈ ប​.​ខុន / ភ្នំពេញៈ ស្ថានភាព​ទឹកទន្លេ​ទាំង​បួន (​មេគង្គ​លើ មេគង្គ​ក្រោម បាសាក់ និង​ទន្លេសាប​) នៅពេលនេះ មាន​កម្ពស់​ប្រហាក់ប្រហែល​នឹង​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ ពោលគឺ​ស្ថិតក្នុង​ស្ថាន​ភាពល្អ មិនអាក្រក់ ដូច​កាលពី​ក្នុង​រដូវប្រាំង ឆ្នាំ​២០០៥ នោះទេ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១​ថាៈ ស្ថានភាព ទឹកទន្លេ​ទាំង​បួន (​មេគង្គ​លើ មេគង្គ​ក្រោម បាសាក់ និង ទន្លេសាប​) នៅពេលនេះ វា​មិនអាក្រក់ (​ទាប​) ដូច​គេ​បានលើកឡើង​នោះទេ គឺ​វា​មាន​កម្ពស់ ប្រហាក់ប្រហែល នឹង​កម្ពស់​ទឹក​មធ្យម ច្រើន​ឆ្នាំ​។​

​លោក ចាន់ យុ​ត្ថា បានបញ្ជាក់​ថាៈ កម្ពស់​ទឹកទន្លេ​មេគង្គ នៅ​ចតុមុខ ដែល​ទាប បំផុត​ធ្លាប់ បានកើត​មាន នៅក្នុង​រដូវប្រាំង ឆ្នាំ​២០០៥ គឺ​កម្ពស់ ១,៣៥ ម៉ែត្រ នៅ​ឆ្នាំ ២០១០ ទឹក​មាន កម្ពស់ ១,៥៤ ម៉ែត្រ និង នៅ​ឆ្នាំ​២០២០ មាន​កម្ពស់ ១,៤០ ម៉ែត្រ​។​

​លោក ម៉ៅ ហាក់ មន្ត្រី​ជំនាញ​របប​ជលសា​ស្ត្រ នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៧ ខែមីនា​ថា ទឹកទន្លេ​ឆ្នាំនេះ​ក្នុង​រយៈ ពេលនេះ បើ​ប្រៀបធៀប ទៅនឹង​ឆ្នាំមុន និង​កម្ពស់​ទឹក មធ្យម​ច្រើន​ឆ្នាំ ឃើញថា មាន​ស្ថាន​ភាពល្អ ដោយ​ផ្នែក​មេគង្គ​លើទឹក នៅមាន​កម្ពស់​ខ្ពស់ជាង កម្ពស់​ទឹក​មធ្យម ច្រើន​ឆ្នាំ ។ នៅ​ភ្នំពេញ ទឹក​មាន​កម្ពស់​ប្រហាក់ ប្រហែល​នឹង​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ​។ ដោយឡែក នៅ​បឹង​ទន្លេសាប ទឹក​មាន​កម្ពស់ ទាប​ជាង​មធ្យម ច្រើន​ឆ្នាំ តែ​វា​នៅ​ខ្ពស់ជាង​ឆ្នាំមុន (២០២០) សរុបសេចក្តី​មក គឺ​ស្ថានភាព​ទឹកទន្លេ នៅមាន​អំណោយ​ផ​ល្អ​។​

​ការបកស្រាយ ខាងលើនេះ កើតមានឡើង បន្ទាប់ពី​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង ស្តីអំពី​ស្ថានភាព នៃ​ការផ្គត់ផ្គង់​ទឹក របស់​រដ្ឋា ទឹក​ស្វយ័ត​ក្រុង ភ្នំពេញ ក្នុង​រដូវប្រាំង ឆ្នាំ​២០២១​ថាៈ សម្ពាធ​ទឹក ចុះខ្សោយ​ដោយសារ​រដូវប្រាំង​នេះ កម្ពស់​ទឹកទន្លេ បាន​ស្រក​ចុះ​ទាប​ជាង សព្វដង​រួចមក​។​

​ខាងក្រោម​នេះ គឺជា​ស្ថានភាព​ទឹក នៅតាម​ស្ថានីយ​ជល​សាស្ត្រ​នានា នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ ស្ថានភាព​ទឹកទន្លេ នៅតាម​ស្ថានីយ​ជលសា​ស្ត្រ នា​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ នៅ​ស្ទឹងត្រែង ទឹក​មាន​កម្ពស់ ២,៦២ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១៦ ខែមីនា ០,០១ ម៉ែត្រ ខ្ពស់ជាង​ឆ្នាំមុន​រយៈពេល​ដូចគ្នា ០,១៥ ម៉ែត្រ​។ កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ ២,៣៤ ម៉ែត្រ​។​

​នៅ​ក្រចេះ​ទឹក មាន​កម្ពស់ ៧,០៤ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១៦ ខែមីនា ០,០៣ ម៉ែត្រ ខ្ពស់ជាង ឆ្នាំមុន​រយៈពេល​ដូចគ្នា ០,៣៧ ម៉ែត្រ​។ កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ ៦,៦៨ ម៉ែត្រ​។​

​នៅ​កំពង់ចាម ទឹក​មាន​កម្ពស់ ២,៧៤ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១៦ ខែមីនា ០,០២ ម៉ែត្រ ខ្ពស់ជាង ឆ្នាំមុន​រយៈពេល​ដូចគ្នា ០,២៦​ម៉ែត្រ​។ កម្ពស់​ទឹក​មធ្យម​ច្រើន ឆ្នាំ ២,៧៧ ម៉ែត្រ​។​

​នៅ​ភ្នំពេញ (​ទ​ន្ល​បាសាក់​- ចតុមុខ​) ទឹក​មាន​កម្ពស់ ២,០២ ម៉ែត្រ ខ្ពស់ជាង ថ្ងៃទី​១៦ ខែមីនា ០,០១ ម៉ែត្រ ខ្ពស់ជាង​ឆ្នាំមុន​រយៈពេល​ដូចគ្នា ០,០៨ ម៉ែត្រ​។ កម្ពស់​ទឹក មធ្យម​ច្រើន​ឆ្នាំ ២,១៤ ម៉ែត្រ​។​

​នៅ​អ្នក​លឿង (​មេគង្គ​ក្រោម​) ទឹក​មាន​កម្ពស់ ១,២៦ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១៦ ខែមីនា ០,០៧ ម៉ែត្រ ខ្ពស់ជាង​ឆ្នាំមុន​រយៈពេល​ដូចគ្នា ០,១៩ ម៉ែត្រ​។ កម្ពស់​ទឹក មធ្យម​ច្រើន​ឆ្នាំ ២,១៤ ម៉ែត្រ​។​

​នៅ​ទន្លេបាសាក់ កោះ​ខែល ទឹក​មាន​កម្ពស់ ២,០១ ម៉ែត្រ ស្មើ​ថ្ងៃទី​១៦ ខែមីនា ខ្ពស់ជាង​ឆ្នាំ មុន​រយៈពេល​ដូចគ្នា ០,១៣ ម៉ែត្រ​។ កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ ២,០៦ ម៉ែត្រ​។​

​នៅ​ទន្លេសាប (​ព្រែ​ក្តាម​) ទឹក​មាន​កម្ពស់ ១,០៧ ម៉ែត្រ ខ្ពស់ជាង ថ្ងៃទី​១៦ ខែមីនា ០,០៤ ម៉ែត្រ ខ្ពស់ជាង​ឆ្នាំមុន​រយៈពេល​ដូចគ្នា ០,០១ ម៉ែត្រ​។ កម្ពស់​ទឹក​មធ្យម ច្រើន​ឆ្នាំ ១,២៤ ម៉ែត្រ​។​

​នៅ​បឹង​ទន្លេសាប​- កំពង់​លួង ទឹក​មាន​កម្ពស់ ១,០០ ម៉ែត្រ ទាប​ជាង ថ្ងៃទី​១៦ ខែមីនា ០,០៤ ម៉ែត្រ ខ្ពស់ជាង​ឆ្នាំមុន​រយៈពេល​ដូចគ្នា ០,២៥ ម៉ែត្រ​។ កម្ពស់​ទឹក​មធ្យ ម​ច្រើន​ឆ្នាំ ១,៤១ ម៉ែត្រ​៕/V​-PC/srn