ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារៈ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងក្រុមការងារ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នេះ បាននាំយកអំណោយ សម្ភារការពារជំងឺកូវីដ ១៩ ចែកជូនដល់ពន្ធនាគារ និងមណ្ឌលធ្វើចតាឡីស័ក ក្នុងខេត្តព្រះវិហារ សរុបចំនួន ៣ កន្លែង។
លោក ប្រាក់ សុវណ្ណ បានថ្លែងដោយសូមឱ្យមន្ត្រីអនុរក្សពន្ធនាគារ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះជនជាប់ឃុំ ត្រូវឱ្យគាត់ពាក់ម៉ាស់ និងសម្អាតដៃជាប្រចាំ ក្នុងពេលជួបគ្រួសារ និងខាងគ្រួសារ ត្រូវការពារដូចគ្នា និងរក្សាគម្លាតពីគ្នា យ៉ាងតិច ១ ម៉ែត្រកន្លះ ។
ក្រោយពីសំណេះសំណាលរួច អភិបាលខេត្ត បានប្រគល់អំណោយ រួមមាន ម៉ាស់ ៥០ អាកុល ៩០លីត្រ ទឹក ២០ កេះ ថវិកា ២ លានរៀល។
នៅថ្ងៃដដែលនោះដែរ លោក ប្រាក់ សុវណ្ណ និងក្រុមការងារ បានបន្តចូលជួបសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ ដែលប្រចាំការ នៅសាលាបឋមសិក្សា ស្ថាពរ ដែលនឹងត្រៀមរៀបចំ ធ្វើមណ្ឌលចត្តាឡីស័ក។ អភិបាលខេត្ត បានប្រគល់ជូន នៅថវិកាដល់លោកគ្រូ អ្នកគ្រូចំនួន ១២ នាក់ ក្នុងម្នាក់ៗ ទទួលបាន ចំនួន ៤ ម៉ឺនរៀល និងម៉ាស់ចំនួន ៤ ដុំ។ ចំណែកក្រុមការងារ គ្រូពេទ្យប្រចាំ នៅទីនោះ ទទួលបានម៉ាស់ ៥ដុំ ទឹក ១០យួរ អាកុល ១០លីត្រ និងថវិកា ៥ លានរៀល ជាអំណោយសម្ដេចតេជោ ហ៊ុន សែន ហើយក្រុមគ្រូពេទ្យ ១៣ នាក់ ម្នាក់ៗ ទទួលបានថវិកា ២ ម៉ឺនរៀល ផងដែរ ក្នុងមណ្ឌលចត្តាឡីស័កកំរិត២ ផ្ទះសំណាក់គ្រូបង្រៀន ក្នុងក្រុងព្រះវិហារ៕/V