ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺៈបុរសម្នាក់ស្លាប់ភ្លាមៗដោយសាររថយន្តបុកម៉ូតូលេីផ្លូវក្រាលកៅស៊ូ ចំណុចភូមិអង្គក្ដី ឃុំទួលអំពិល ស្រុកបសេដ្ឋ កាលពីល្ងាចថ្ងៃទី១៧ខែមីនាឆ្នាំ២០២១។

មន្ត្រីនគរបាលស្រុកបសេដ្ឋបានឱ្យដឹងថាមុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ក្រមៅពាក់ផ្លាកលេខកំពង់ចាម1B-2003បើកបរដោយឈ្មោះ ផ្លុង ក្ដឹប ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិអង្គក្ដី ឃុំទួលអំពិល ស្រុកបសេដ្ឋបើកបរពីកើតទៅលិចលុះដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកHyundai ពណ៌ក្រហម ពាក់ផ្លាកលេខ ព្រះសីហនុ3A-7858 សណ្ដោងរសឺម៉ីរម៉ក ពណ៏ស្វាយ ពាក់ផ្លាកលេខ ព្រះសីហនុ4A-3095 ដែលំពុងបើកបរបញ្រ្ចាសទិសគ្នាមកបុកយ៉ាងពេញទំហឹង បណ្ដាលឱ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែង។

ប្រភពបានបន្តថាក្រោយកើតអ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល។មន្ត្រីនគរបាលស្រុកបានប្រគល់សពជនរងគ្រោះឱ្យក្រុមគ្រួសារបុណ្យតាមប្រពៃណី។ចំពោះវត្ថុតាងរថយន្តបង្កនិងម៉ូតូខាងលើផ្នែកជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋរងចាំដោះស្រាយនៅពេលក្រោយ៕សរន