ដោយៈ រិ​ទ្ធិ​សែន / ពោធិសាត់ៈ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ ខេត្តពោធិ៍សាត់ បាន​ឃាត់ខ្លួន ជនសង្ស័យ ២​នាក់ រួម​នឹង​អាវុធ ២ ដើម​។ ករណី​បង្ក្រាបបាន ជនសង្ស័យ លាក់ទុក​អាវុធ​ប្រើប្រាស់ ដោយ​ខុសច្បាប់​នេះ ត្រូវបាន​ធ្វើឡើង នៅវេលា​ម៉ោង ៤ រសៀល ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ នៅក្នុង​ស្រុក​ក្រគ ខេត្តពោធិ៍សាត់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ូ​លីដា ស្នងការរង​នគ​បាល​ខេត្តពោធិសាត់ បានឱ្យដឹងថាៈ ជនសង្ស័យ​ទាំង ២ នាក់​នោះ មានៈ ១.​ឈ្មោះ មិត្ត មន ភេទ​ប្រុស អាយុ ៥៦ ឆ្នាំ រស់នៅក្នុង​ភូមិ​ក្បាល​ទាហាន ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិសាត់ រួម​នឹង​អាវុធ ១​ដើម ម៉ាក​អឹម ១៦ (M-16) គ្រាប់ ២០ បង់​១​។​
២.​ឈ្មោះ ហេង ឆាង អាយុ ៦២ ឆ្នាំ រស់នៅក្នុង​ភូមិ​កំ​រ៉ែ​ង ឃុំ​ស្វាយស ស្រុក​ក្រគរ ខេត្តពោធិសាត់ រួម​នឹង​អាវុធ​ប្រភេទ អាកា​បត់ បង់​១ គ្រាប់ ៣២ គ្រាប់​។ បុរស​ទាំង ២ នាក់​នេះ មានមុខ​របរ មិន​ពិតប្រាកដ ដូចគ្នា​។​

​លោកស្នងការ​ង​នគ​បាល ខេត្តពោធិសាត់ បានឱ្យដឹង​ទៀតថាៈ នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ ហេង ឆាង បាន​ឆ្លើយថា អាវុធ​ទាំង ២ ដើម​នេះ គេ​រកឃើញ​នៅក្នុង​រូងឈើ ។ ដោយឡែក ឈ្មោះ មិត្ត មន បាន​ឆ្លើយថា រើស​បាន​នៅ​ចំណុច​កំពង់​ក្រូច ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិសាត់ នៅក្នុង​ព្រៃត្រែង មាត់​ច្រាំ​ស្ទឹង ដោយ​ខ្លួន​លាក់ទុក ដើម្បី​បាញ់​សត្វ ។​

​បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ កំពុង​សាកសួរ​យក​ចម្លើយ ជនសង្ស័យ​ទាំងពីរ​នាក់ នៅ​ស្នងការដ្ឋាន​នគរបាល ខេត្តពោធិ៍សាត់ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​បន្ត តាម​នីតិវិធី​៕/V​