ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ:យុវជន២នាក់ជិះម៉ូតូលឿនជ្រុលរេចង្កូតទៅបុកបង្កាន់ដៃស្ពានបណ្តាលឲ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់នៅលើផ្លូវក្រាលកៅស៊ូត្រង់ចំណុចផ្លូវកោងស្ថិតក្នុងភូមិជ័យថ្មី ឃុំព្រៃក្មេង ស្រុកភ្នំស្រួច កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។
សមត្ថកិច្ចបានឲ្យដឹងថាមុនកើតហេតុគេឃើញយុវជន២នាក់មានឈ្មោះយ៉ន អ៊ួក អាយុ១៦ឆ្នាំនិងឈ្មោះ អ៊ុំ គី អាយុ១៦ឆ្នាំ ។ទាំង២នាក់រស់នៅភូមិពង្រ ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ។ពួកជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ស្ពឺ1J-9634 បើកបរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ។លុះបើកមកដល់ចំណុចផ្លូវកោងបានរេចង្កូតជ្រុលទៅបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យឈ្មោះយ៉ន អ៊ួក ស្លាប់ភ្លាមៗ។ចំណែកឈ្មោះ អ៊ុំ គី រងរបួសធ្ងន់។
ប្រភពដដែលបានបន្តថាក្រោយកើតហេតុអ្នករងរបួសបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ សពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាងម៉ូតូ បានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃក្មេងរងចាំដោះស្រាយពេលក្រោយ៕សរន