ដោយ:គ្រញូង/បាត់ដំបង:នៅព្រឹកថ្ងៃទី១៨ខែមីនាកម្លាំងការិយាារិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបញ្ជូនមុខសញ្ញាចោរលួចមានស្ថានទម្ងន់ទោសចំនួន៣នាក់ទៅតុលាការ។ជនសង្ស័យទាំងបីនាក់នេះត្រូវកម្លាំងក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាបឃាត់ខ្ខ្លួននៅ​យប់ថ្ងៃទី​ ១៦​ខែ​មីនា​នៅ​ភូមិ​រំចេក២​ សង្កាត់​រតនៈ​ កក្រុងបាត់ដំបង។

លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​នាយការិយា
ល័យ នគរបានគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថាមុខសញ្ញាចោរឆក់ទូរស័ព្ទទាំង៣នាក់មាន:១ឈ្មោះ​ធឿន​ ផាន់​ណេត​ភេទប្រុស​ អាយុ​ ២១ឆ្នាំ​ (​ ជា​អ្នក​ធ្វេី​សកម្មភាព​ )​ ២ឈ្មោះ​ ធឿន​ វីរៈ​ ហៅ​ ផាន់​ណា​ ភេទបភេទប្រុសអាយុ២៤ឆ្នាំ (​ ជា​សហចារី​ )​ និង៣ ឈ្មោះ​ ធិញ​ រ៉ុន​ ហៅ​ ជាង​រុន​ភេទប្រុស​អាយុ​៣៩​ឆ្នាំ​(ជាអ្នក​ទទួលផលចោរកម្ម )​ ។

លោកគឹម សុងបានបញ្ជាក់ថាចំណែកជនរងគ្រោះ ឈ្មោះ នូ​ ចន្ទ័រស្មី​ ភេទស្រី​ អាយុ​២៩​ ឆ្នាំ​ នៅភូមិ ព្រែក​ខ្ពប​ ឃុំ​ព្រែកខ្ពប​ ស្រុក​ឯកភ្នំ​ ខេត្តបាត់ដំបង​ ៕