ដោយៈ សរិទ្ធ / ភ្នំពេញៈ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ សហការជាមួយកម្លាំង ក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១ បានចុះយកសំណាកលើកទី១ ដែលមានអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយ អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣០ នាក់ នៅការដ្ឋានសំណង់ក្រុមហ៊ុន SG បឹងកក់ ក្នុងភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បច្ចុប្បន្ន អាជ្ញាធរ បានផ្អាកទីតាំងការដ្ឋានសំណង់ ក្រុមហ៊ុន SG ហើយដាក់មនុស្ស ១៧ នាក់ ឲ្យធ្វើចត្តាឡីស័ក នៅទីនោះ និង ១៣ នាក់ទៀត ធ្វើចត្តាឡីស័ក នៅផ្ទះ៕/V-PC