ដោយៈ​ស​រិ​ទ្ធ / ភ្នំពេញៈ យោងតាម​ផេ​ក​ផ្លូវការ​របស់ សាលាខណ្ឌ​ច្បារអំពៅ បាន​ឲ្យ​ដឹងថាៈ នៅ​រសៀល ថ្ងៃទី​១៧ ខែមីនា​នេះ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ បាន​យក​សំណាក អ្នកពាក់ព័ន្ធ​ជំងឺ​កូ​វីដ ១៩ ចំនួន ២ ទីតាំង មាន​មនុស្ស ១៣ នាក់​។​

​លោក ហ៊​ត គឹម​នី អភិបាលរងខណ្ឌ​ច្បារអំពៅ បាន​ឲ្យ​ដឹងថាៈ អ្នក​ពាក់​ព​ន្ធ័​ទាំង ២ ទីតាំង​នេះ គឺៈ​ទី​១ .​ផ្សារ​ឡាក់​គី មុខ​មន្ទីរពេទ្យ​ជោ​រី ផ្លូវជាតិ​លេខ​១ ភូមិ​បឹង​ឈូក និង​ទី​២. ស្ថិតក្នុង​ឱសថ ស្ថាន ធីតា ផ្ទះ​លេខ​១០៧ ផ្លូវ​ប៉ូ​ឡា​រី​ស ភូមិ​បឹង​ឈូក សង្កាត់​និរោធ ។​

​លោក​អភិបាលរងខណ្ឌ បាន​ឲ្យ​ដឹង​ទៀតថាៈ គ្រាន់តែ​ក្នុង​សង្កាត់​និរោធ តែមួយ​សោះ រកឃើញ​អ្នកពាក់ព័ន្ធ​ជំងឺ​កូ​វីដ ១៩ រហូតដល់ ១៣ នាក់ ទៅហើយ ក្នុង​ថ្ងៃ​តែមួយ​៕/V​-PC