ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​គោរមងារ​”​ឧកញ៉ា​”​រប​សើ​លោក ឌួង ឆាយ ត្រូវបាន​បញ្ចប់​។ នេះ​បើ​យោងតាម​លិខិត​របស់​សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី​នៅ​ព្រឹក​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០២១​នេះ​។​

គួរបញ្ជាក់​ថាក​កាលពី​ថ្ងៃទី​១៦​ខែមីនា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានធ្វើ​លិខិត​ជម្រាប​ជូនទៅ​សម្ដេច​វិបុល​សេនា​ភក្តី​សាយឈុំ​ប្រមុខរដ្ឋស្តីទី​ដោយ​ស្នើសុំ​បញ្ចប់​គោរមងារ​”​ឧកញ៉ា​”​ពី​ឧកញ៉ា ឌួង ឆាយ ។​បន្ទាប់មក​សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ទូលថ្វាយ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី ១៧ ខែមីនា​នេះ​សូម​ព្រះករុណា​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ ទ្រង់​ព្រះរាជ​មេត្តាប្រោស​ប្រទាន​ព្រះរាជតម្រិះ​ដ៏​ខ្ពង់ខ្ពស់ ដោយ​ព្រះរាជហឫទ័យ​អនុគ្រោះ​”​។​

​គួររំលឹកថា រឿងរ៉ាវ​ឈានទៅដល់​ការដក​ងារ​ជា​ឧកញ៉ា​ពី​លោក ដួង ឆាយ គឺ​បន្ទាប់ពី​ការ​លេច​ធ្លាយ​ឃ្លី​ប​វីដេអូ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​បង្ហាញថា លោក​ដួង​ឆាយ បាន​ប្រើ​អំពើហិង្សា​ទៅលើ​អតីត​ភរិយា​របស់លោក​។​កាលពី​ថ្ងៃទី​១៧​ខែមីនា​ក្រសួង​កិច្ចការនារី​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ចំពោះ​សកម្មភាព​របស់​ឧកញ៉ា​ឌួង​ឆាយ​នេះដែរ​៕​សរន​