Home ព័ត៌មានសំខាន់ៗ សត្វ​សំ​ពោចត្...

សត្វ​សំ​ពោចត្រូវបាន​គេ​ដឹងថា រងគ្រោះ​ព្រោះ​ជំនួញ​កាហ្វេ

​ដោយៈ​ជា សីហៈ​/​ភ្នំពេញៈ សត្វ​សំ​ពោច​ដែល​ពីមុន​រងគ្រោះ​ត្រឹមតែ​គេ​ប្រមាញ់​យក​សាច់ សម្រាប់​បរិភោគ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពេលនេះ​វា​បន្ត​រងគ្រោះ​ព្រោះ​មួយ​ចំណុច​បន្ថែមទៀត គឺ​ជំ​នូ​ញ​កាហ្វេ។

​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​កម្ពុជា​បាន​អះអាងថា សត្វ​សំពោច​គឺជា​គោលដៅ​សម្រាប់​ជំនួញ កាហ្វេ​ដែល​ទទួលបាន​ប្រាក់ចំណេញ​ច្រើន ដូចនេះ​គេ ចាំបាច់​ត្រូវ​រក្សាទុក​សត្វ​ទាំងនេះ​ក្នុង ស្ថានភាព​ដ៏​ឃោ​ឃៅ​នៅ​កសិដ្ឋាន​ដែលជា​ទីកន្លែង​ត្រូវគេ​បង្ខំ​អោយ​ស៊ី​ផ្លែ​កាហ្វេ​។​

​ប្រភព​ដដែល​បាន​បន្តថា ពេលខ្លះទៀត​សត្វ​សំពោច​ទាំងនោះ​មិនទាន់​នឹង​បាន​បញ្ជូន ទៅធ្វើ​ទារុណកម្ម​នៅ​កសិដ្ឋាន​ផង តែ​បែ​ជា​ស្លាប់​ដោយ​ការ​ទទួលរង​នូវ​ភាពឈឺចាប់ នៅក្នុង​អន្ទាក់​ទៅវិញ​។​

​ប្រភព​ដដែល​បាន​អំពាវនាវ​ថា សូម​និយាយថា​ទេ​ចំពោះ​កាហ្វេ​ដែល​ទទួលផល ពី​សត្វ​សំពោច​៕​/PC/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular