ដោយ ៖ ប.ជ័យ / ឧត្តរមានជ័យ:គណៈកម្មការសម្របសម្រួលដោះស្រាយ ទំនាស់់ដីធ្លីខេត្តឧត្តរមានជ័យបានដាក់បទបញ្ហាយ៉ាងម៉ឹងម៉ាត់ឲ្យអាជ្ញាធរក្រុង ស្រុក មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នឹង អាជ្ញាធរមូលដ្ឋាន ចូលរួមណែនាំសម្របសម្រួលជាមួយប្រជាពលរដ្ឋ ក្នុងការសហការជាមួយក្រុមហ៊ុន សាន្ត ហ៊ាង (កម្ពុជា) អាហរ័ហ នីហរ័ណ ក្នុងការរៀបចំផែនការចុះកំណត់ចំណុចនិយមការ បោះបង្គោលកាយព្រំដីនៅតំបន់ជាប់ព្រំប្រទល់ស្រុកអន្លងវែង ចុងកាល់និងក្រុងសំរោងដើម្បីដាំដើមឈើឡើងវិញ ។

លោកវ៉ាត ប៉ារ៉ានីន អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការខាងលើ ក្នុងកិច្ចប្រជុំមួយនាសាលាខេត្ត បានដាក់បញ្ជាឲ្យមន្ត្រីថ្នាក់ក្រោមថា ត្រូវអនុវត្តឲ្យបានតាមការ ណែនាំរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានដាក់ចេញសេចក្តីជូនដំណឹង( ស ជ ណ )ប្រគល់ឲ្យអាជ្ញាធរខេត្ត សម្របសម្រួលរកដំណោះស្រាយឲ្យបាននិងមានប្រសិទ្ធភាពខ្ពស់ ក្នុងការស្តារព្រៃ ឈើឡើងវិញ។នេះបើតាមមន្ត្រីចូលរួមបានឲ្យដឹងថ្ងៃទី១៨ខែមីនាឆ្នាំ២០២១ ។

លោកវ៉ាត ប៉ារ៉ានីន ក៏បានប្រាប់ទៅ ម្ចាស់ក្រុមហ៊ុន សាន្ត ហ៊ាង (កម្ពុជា) ត្រូវរៀបចំដាក់គ្រឿងចក្រអោយរួចជាស្រេចក្នុងការ បោះបង្គោល កាយព្រំ និងគ្រឿងចក្រទាំងអស់ត្រូវបិទផ្លាកសញ្ញាសម្គាល់ ជៀសវាងមានជនខិលខូចលួចបន្លំ។

រីឯក្រុមការងារគណកម្មការ កងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ត្រូវជូនដំណឹងផ្សព្វផ្សាយនិងសម្របសម្រួលជាមួយប្រជាពលរដ្ឋដែលពាក់ព័ន្ធទៅអាស្រ័យផលនៅលើដីរដ្ឋត្រូវតែបញ្ឈប់។

បច្ចុប្បន្ននេះ ក្រុមហ៊ុន សាន្ត ហ៊ាង (កម្ពុជា) ជាដៃគូផ្នែកឯកជនដូចក្រុមហ៊ុនមុនៗដែររបស់ក្រសួងនិងរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិនិយោគលើវិស័យកសិកម្មដាំដំណាំកសិ -ឧស្សាហកម្មនិង ស្តារព្រៃឈើឡើងវិញ។

សូមរំលឹកថា កន្លងមានក្រុមហ៊ុនជាច្រើន មានទម្រង់និងសកម្មភាពដូចក្រុមហ៊ុននេះ ដែលថាចូលទៅវិនិយោគដាំដុះដំណាំ ស្តារព្រៃឈើឡើងវិញលើដីព្រៃឈើរដ្ឋ ។
បច្ចុប្បន្ន ក្រុមហ៊ុនទាំងនោះ ភាគច្រើនបានបោះបង់ឬលុបចោល ៕សរន