ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺៈ ស្ត្រីម្នាក់ ត្រូវបានជនសង្ស័យ មួយក្រុម ល្បួងទៅផឹកសីុ រួចរំលោភ និងប្លន់សម្លាប់។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃ ទី១៨ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចខ្នងប្រឡាយ ភូមិវល្លិ៍ប្រេង ឃុំកាហែង ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺ។

តាមសម្តីស្ត្រីឈ្មោះ អី ចាន់ឌី អាយុ៤០ឆ្នាំ រស់នៅភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោង ទង ត្រូវជាកូនជនរងគ្រោះ ឈ្មោះ ចាន់ ធី ហៅ ពៅ អាយុ ៦១ ឆ្នាំ រស់នៅភូមិជាមួយគ្នា បានឲ្យដឹងថាៈ កាលពីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ម្តាយគាត់ បានទៅលក់ពោតស្ងោរ នៅផ្សារត្រពាំងក្រឡឹង ដល់ពេលថ្ងៃត្រង់ បានត្រឡប់មកផ្ទះវិញ ស្រាប់តែមាន ឈ្មោះ ធី ភេទស្រី អាយុ ៤០ ឆ្នាំ រស់នៅភូមិជាមួយគ្នា បានយកម៉ូតូ មកដឹកម្តាយគាត់ ទៅផឹកស៊ី និងបានយកលុយ ដែលបានមកពីការលក់ដូរ ទៅជាមួយផងដែរ។

ដល់ម៉ោង ៣ រសៀល ម្តាយគាត់ បានទូរស័ព្ទ មកម្តងថា ឱ្យខ្លួនស្ងោរពោត យកទៅលក់ នៅមុខរោងចក្រផង ព្រោះគាត់ស្រវឹងហើយ រហូតដល់ម៉ោង ៨ យប់ ទើបដឹងថា ម្តាយគាត់ បានស្លាប់ នៅចំណុចខ្នងប្រឡាយ ភូមិវល្លិ៍ប្រេង បាត់ទៅហើយ។ បន្ទាប់មក ខ្លួនក៍បាននាំ បងប្អូន ទៅមើលសាកសព ពិតជាម្តាយរបស់ខ្លួនមែន រួចហើយ ខ្លួនក៍បានរាយការណ៍ ទៅសមត្ថកិច្ចប៉ុស្តិ៍កាហែង ឱ្យមកពិនិត្យ។

សមត្ថកិច្ច បានឲ្យដឹងថាៈ ក្រោយពីកម្លាំងជំនាញ ចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យរួច មក ឃើញថា ជនរងគ្រោះ ខាងលើ ត្រូវបានគេរំលោភ និងបាក់ឆ្អឹង ក ទើបធ្វើឲ្យស្ត្រីរង គ្រោះ ស្លាប់ ដោយនៅក្នុងទ្វារមាស របស់ជនរងគ្រោះ មានប្រឡាក់ទឹកកាម។

ជាបណ្តោះអាសន្ន សមត្ថកិច្ច បានឃាត់ជនសង្ស័យពាក់ព័ន្ធ ៤ នាក់ យកមកសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្ត។ ចំណែកសពបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី៕/V