នឹងមាន​ថ្នាំ​ពន្យារកំណើត​សម្រាប់​បុរស​លេប​រាល់ថ្ងៃ​

1338
ចែករម្លែក

​តាម​ពួក​អ្នកស្រាវជ្រាវ​ថ្នាំ​ពន្យារ​សម្រាប់​បុរស​កំពុង​ឈាន​ជិត ដល់​ការអនុម័ត ក្រោយពេល​ការ ពិសោធន៍ ដំបូង​បង្ហាញថា ថ្នាំលេប​មួយគ្រា​ប់​មួយថ្ងៃ​នេះ មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព ។​
​ ​
​ថ្នាំ​គ្រាប់​ថ្មី​មាន​ឈ្មោះថា DMA4 តាម​ឈ្មោះ​គីមី​របស់​វា​, dimethandrolone undecanoate ដូចនឹង​ថ្នាំ​ពន្យារកំណើត​ស្ត្រី​ដែរ ។​
​ ​
​ពេល​លេប​រាល់ថ្ងៃ ថ្នាំ​អាច​បន្ថយ​ចំនួន​មេជី​វត​ចុះ​នៅ​កម្រិត​យ៉ាង​ទាប ដើម្បីឱ្យ​ស្ត្រី​មិនអាច មាន​ភ​ភ៌​ជាមួយ​បុរស​នោះបាន ។​
​ ​
​តាម​បណ្ឌិត Stephanie Page សាស្ត្រាចារ្យ​នៅ​សកលវិទ្យា​ល័យ វ៉ាស៊ីនតោន DMAU ជា​ជំហាន​ដ៏​សំខាន់ មួយ​ក្នុងការ​អភិវឌ្ឍ​ថ្នាំ​ពន្យារកំណើត បុរស​ប្រើ​ក្នុង​មួយថ្ងៃ ។​
​ ​
​ការអភិវឌ្ឍ​របស់​ថ្នាំ​ពន្យារ កំណើត​បុរស​ជួប​ការលំបាក ដោយសារ សណ្ឋាន testossterone លេប​អាច​នាំ ដល់​ការ​រលាក​ថ្លើម ហើយ​វា​ត្រូវ​កម្ចាត់​ចេញ​ក្រៅ​សរីរាង្គ លឿន​ពេក ទាមទារ ត្រូវ​លេប​ពីរ​គ្រាប់​ក្នុង​មួយថ្ងៃ ។ ប៉ុន្តែ DMAU ផ្ទុក Undecanoade, អាច​ពន្យឺត ដំណើរការ​កម្ចាត់​ចេញ​នេះ ។​
​ ​
​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ស្រាវ ជ្រាវ​បុរស​១០០​នាក់ ប្រើ DMAU កម្រិត​ផ្សេងៗ​គ្នា​ក៏ដូចជា ឱកាស ក្លែងបន្លំ ។ អ្នក​លេប​កម្រិត​ខ្ពស់បំផុត​-4០០mg បាន ថយចុះ​កម្រិត testrosterone និង​អ័រម៉ូន ចាំបាច់​ពីរ​សម្រាប់​ការបង្កើត​មេជី​វិត ។​
​ ​
​មុខសញ្ញា​ស្រាវជ្រាវ​មាន​ថយ ចុះ​បន្តិច​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ និង​ឡើង​ទម្ងន់ បន្តិច ។ ប៉ុន្តែ​ទាំងពីរ​នេះ សុទ្ធតែ​តិចតួច ប៉ុណ្ណោះ ។ តាម​ពួក​អ្នកស្រាវជ្រាវ បុរស ទាំងអស់​សុទ្ធតែ​ឆ្លង​ផុត​ការវិភាគ​អំពី កម្រិត​សុវត្ថិភាព រួមមាន​ស​ន្ទ​ស្សន៍​អំពី មុខងារ​តម្រងនោម និង​ថ្លើម ៕ ប្រែ​សម្រួល​៖ រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម