ផ្សារណាត់ ដែលជា​ផ្សារ​មួយ មាន​ភាព​វ័យ​ចំណាស់ ដែល​បន្សល់ទុក តាំងពី​ជំនាន់​អាណានិគម​បារាំង និង​ត្រូវបាន​ជួសជុល​រៀបចំ​ឡើងវិញ នៅ​ឆ្នាំ​១៩៨២ ក្រោយ​បញ្ចប់​សម័យ ប៉ុល ពត ឥឡូវនេះ ត្រូវបាន​វាយកំទេច​ចោល​ហើយ និង​ចាប់ផ្តើម កសាង​ថ្មី​ឡើងវិញ ជា​ផ្សារ​ទំនើប​ខ្នាតតូច​មួយ មុនគេ​បង្អស់ នៅក្នុង​ទឹកដី​វ័យ​ចំណាស់ នៃ​ក្រុង​ដូន​កែវ ខេត្តតាកែវ នា​សម័យ​សុខសន្តិភាព កាលពី​រសៀល​ថ្ងៃទី ១៨ ខែមីនា ឆ្នាំ​២០២១​នេះ​។​