ដោយៈ​ប​.​ខុន​/​ភ្នំពេញៈតាម​ការស្នើ​របស់​អភិបាលខេត្ត​កំពង់ចាម រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បានសម្រេច​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​សិក្សា​លក្ខណៈ​បច្ចេកទេស ដើម្បី​ឈាន ទៅធ្វើ​ការសាងសង់​សំណង់​ទ្វារ​ទឹក​ងាយស្រួល​បិទ​-​បើក ទឹក​នៅតាម​ដងព្រែក​ធ​ម្ម​ជាតិ មួយ​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​បាធាយ ជើងព្រៃ និង​ស្រុក​កងមាស ដែលមាន​ទំនាស់​ដោយ​ការ បើក​បិទ​ទឹក​ក្នុង​រដូវប្រាំង​ជាច្រើន ឆ្នាំ​មកហើយ​។​

​កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២១ លោក​លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចាត់តាំង​លោក​ឈា ប៊ុន​រិ​ទ្ធ អគ្គនាយក​កិច្ចការ​បច្ចេកទេស​នៃ​ក្រសួង ធនធានទឹក និង​ឧតុនិយម​រួមជាមួយ​មន្ត្រី​ជំនាញ​បច្ចេកទេស និង​អាជ្ញាធរ​ស្រុក​ជើង ព្រៃ​ខេត្តកំពង់ចាម ចុះ​ពិនិត្យ​ស្ថានភាព​ទីតាំង​ទំនប់​បណ្តោះ អាសន្ន និង​ផ្លូវ​ឆ្លងកាត់​ព្រែក ធម្មជាតិ​សម្រាប់​ប្រើប្រាស់​រដូវប្រាំង​ចំនួន​៣​កន្លែង ដែល​រួម មាននៅ​ចំណុច​ស្ទឹង​ឆ្វេង​, ចំណុច​អន្លុង​ជ្រៃ ក្នុង​ឃុំ​ច្បារអំពៅ ស្រុក​បាធាយ និង ចំណុច​ខ្លា​ចំ​ពាម ព្រំប្រទល់​រវាង​ឃុំ ច្បារអំពៅ និង​ឃុំ​ផ្តៅ​ជុំ របស់​ស្រុក​ជើងព្រៃ​។​

​ចំណុច​ដែល​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​នេះ​ជា​កន្លែង​មានទំនាស់​រវាង​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ដោយសារ​អ្នក​ខាងលើ​ចង់បាន​ទឹក​ស្រក​លឿន ដើម្បី​ធ្វើ ការ​ភ្ជួរ​រាស់​សាប​ព្រួស ដាំ​ណាំ​ស្រូវប្រាំង​បាន​ទាន់ពេលវេលា​តែ​អ្នក​នៅ​ផ្នែក​ខាង ក្រោម​ចង់​រក្សា​ទឹក​ទុក​សម្រាប់ ប្រើប្រាស់​ឱ្យនៅ​សល់​ច្រើន ទើប​កើតជា​ទំនាស់​ជាច្រើន​ឆ្នាំ​មកហើយ​។​

​ក្នុងឱកាស​ខាងលើ​ក្រុមការងារ បាន​ពិនិត្យឃើញថា ការ​ដាក់លូ និង​បើកមុខ​ផ្លូវទឹក​នៅតាម ព្រែក​ធម្មជាតិ​នេះ មិនបាន​ត្រូវ​ត្រឹម​តាម​លក្ខណ​:​បច្ចេកទេស ធ្វើ​ឲ្យ​បរិមាណ​ទឹក ពី​ផ្នែក​ខាង លើ​ហូរ​ធ្លាក់​ចុះទៅ​ទន្លេ​យឺត បណ្តាល​ឲ្យ​មានការ​ជន់ លិច ដល់​ផ្ទៃដី​បង្កបង្កើនផល​ស្រូវ ប្រាំង​ចំនួន​ប្រមាណ​១.១៩៣​ហិកតា​របស់​ឃុំ​ព្រៃ ចារ ឃុំ​សូ​ទិ​ប និង​ឃុំ​ផ្តៅ​ជុំ (​ស្ថិតនៅ​ខ្សែរ​ទឹក ខាងលើ​)​នៃ​ស្រុក​ជើងព្រៃ​។ ដោយសារ ប្រជាពលរដ្ឋ​នៅ​ឃុំ​ច្បារអំពៅ (​ស្ថិតនៅ​ខ្សែរ​ទឹក ខាងក្រោម​)​នៃ​ស្រុក​បាធាយ ចង់ រក្សា​ទឹក​ទុក​នៅក្នុង​ព្រែក​ធម្មជាតិ​ឲ្យ​បាន​ច្រើន ដើម្បី​ងាយ ស្រួល​បូម​យក ទឹក​ទៅ ធ្វើស្រែ​ប្រាំង​និង​ប្រើប្រាស់​ប្រចាំថ្ងៃ​បាន​បង្ក​ទៅ​ជម្លោះ​រហូតដល់ មានការ​ប្តឹង ផ្តល់ គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកហើយ​។​

​លោក​អ៊ុន ចាន់​ដា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​រួមជាមួយ អភិបាលស្រុក បាធាយ​,​ជើងព្រៃ និង​អភិបាលស្រុក​កងមាស​និង​មន្ត្រី ជំនាញ​ពាក់ព័ន្ធ ចុះ​អន្តរា​គន៍ និង ដោះស្រាយ​ជា​បន្តបន្ទាប់​ក្នុងការ​ដាក់លូ​បណ្តោះអាសន្ន ដើម្បី​បើកផ្លូវ​ទឹក​បន្ថែម​ឱ្យ​ទឹក​ហូរ បាន​លឿន​ជាង​មុន និង​បានស្នើ​ដល់​លោក លឹម គាន ហោ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ឱ្យជួយ​ធ្វើការ​សាងសង់​សំណង់​ទ្វារ​ទឹក​នៅតាម​ព្រែក​ខាងលើ​បាន​សម ស្របតាម​បច្ចេកទេស​ងាយ​បិទ​បើកទឹក​។​

​លោក​លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម កាលពី​ថ្ងៃទី​១៨ ខែមីនា បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​សិក្សា​លក្ខណៈ​បច្ចេកទេស ដើម្បី​ឈានទៅ​ធ្វើការ​សាងសង់ សំណង់​ទ្វារ​ទឹក ដើម្បី​ងាយស្រួល​បិទ​បើក​ទឹកជា​ផ្លូវ សម្រាប់​ឆ្លងកាត់​តាម​ដងព្រែក​ខាង លើ​នៅក្នុង​រដូវប្រាំង ៕​/PC