ប្រធាន​តេ​ក្វាន់​ដូ ITF តាមដាន​ការហ្វឹកហាត់ ជានិច្ច​

1152
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ លោក កែវ រ៉េមី ជា​ប្រធាន​សហព័ន្ធ​កីឡា តេ​ក្វាន់​ដូ ITF កម្ពុជា បាន​ចំណាយពេល ដើម្បី​ពិនិត្យមើល​ការ ហ្វឹកហាត់ របស់​ក្រុម​កីឡាករ​- កីឡាការិនី ទាំង ២២ រូប ដែល​ត្រូវ​ចេញទៅ​ប្រកួត ជើងឯក​អាស៊ី នៅ​ម៉ុង​ហ្គោ​លី មិនដែល​ខាន​ឡើយ ។​

​សូមបញ្ជាក់ថា សម្រាប់​តេ​ក្វាន់​ដូ ITF (International Taekwondo Federation) បង្ហាត់​ដោយ គ្រូបង្វឹក​មក ពី​ប្រទេស​កូរ៉េខាងជើង គឺ​លោក Re Chol Nam ។​

​ការប្រកួត​កីឡា តេ​ក្វាន់​ដូ ITF ជើងឯក​អាស៊ី លើក​ទី​៩ នៅ​ទីក្រុង Ulaanbaator ប្រទេស​ម៉ុង​ហ្គោ​លី ដែលមាន​ប្រហែល​ជាង ៤២ ប្រទេស ចូលរួម ដោយ​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​៧ រហូតដល់ ១៤ ខែឧសភា ឆ្នាំ​២០១៨​។​

​កីឡាករ ប៉ាល់ ជី​វ័​ន្ត បាន​និយាយថា លោក កែវ រ៉េមី ជា​ប្រធាន​សហព័ន្ធ​កីឡា តេ​ក្វាន់​ដូ ITF តែងតែ​យកចិត្តទុកដាក់​ជានិច្ច ចំពោះ​ក្រុម​កីឡាករ កីឡាការិនី ២២ នាក់ ដែល​មមាញឹក ក្នុងការ​ហ្វឹកហាត់ និង​បច្ចេកទេស ត្រៀម​ប្រកួត ដោយ​ក្នុងនោះ កម្ពុជា​យើង ប​ញ្ជូ​ល​កីឡាករ​- កីឡាការិនី តេ​ក្វាន់​ដូ ចំនួន ២២ នាក់ និង​គ្រូបង្វឹក គ្រូ​ជំនួយ ព្រមទាំង​ប្រតិភូ​ចំនួន ៦ នាក់ ទៅ​ចូលរួម​។​

​លោក កៅ មករា អគ្គលេខាធិការរង នៃ​សហព័ន្ធ​កីឡា តេ​ក្វាន់​ដូ ITF កម្ពុជា បាន​ឲ្យ​ដឹងថា កម្ពុជា បាន​បញ្ជូន​កីឡាករ​- កីឡាការិនី តេ​ក្វាន់​ដូ ចំនួន ២២ នាក់ ដោយ​ក្នុងនោះ មាន​កីឡាការិនី ២ នាក់ គឺ​កីឡាការិនី រស់ ស្រី​និ​ច និង​កីឡាការិនី លឹម ខេង​។​

​លោក​បាន​បន្តថា សម្រាប់​ការប្រកួត វិញ្ញាសា​សម្តែង​ពិសេស មាន ៦ វិញ្ញាសា តែ​កម្ពុជា បាន​បញ្ជូន​តែ ៥ វិញ្ញាសា​ប៉ុណ្ណោះ​។ ចំណែក​វិញ្ញាសា​ប្រយុទ្ធ​វិញ គេ​បែង​ចែកចេញ ជា​ប្រភេទ​អាយុ គឺ​អាយុ ៣៩-៤៥​ឆ្នាំ អាយុ​១៦-១៧​ឆ្នាំ អាយុ​១៤-១៥​ឆ្នាំ និង​អាយុ​១១-១៣​ឆ្នាំ​៕V

​លោក កែវ រ៉េមី ពិនិត្យមើល​ការហ្វឹកហាត់​

ទីតាំងផ្សាយពាណិជ្ជកម្ម