ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ស្ថានីយ​ថាមពល​ពន្លឺព្រះអាទិត្យ ៦០ មេ​ហ្គា​វ៉ា​ត់​ស្ថិតនៅក្នុង ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​ចាប់ផ្តើម​ផលិត​ថាមពល​អគ្គិសនី​និង​ភ្ជាប់​បណ្តាញ​អគ្គិសនី​ទៅ​បណ្តាញ​អគ្គិសនី​ជាតិ​ហើយ ។

​ប្រភព​បាន​ឲ្យ​ដឹងថា ស្ថានីយ​នេះ​វិនិយោគ​ដោយ​ក្រុមហ៊ុន Risen Energy Co Ltd ហើយ​វា​ស្ថិតក្នុង​ចំណោម​គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​ចំនួន ៤ ដែល​រដ្ឋាភិបាល​កម្ពុជា បានអនុម័ត​នៅ​ឆ្នាំ ២០១៩​កន្លងមក ។​

​ស្ថានីយ៍​ចំនួន ៣ ទៀត​គឺ​រោងចក្រ​ដែលមាន​កម្លាំង ៣០ មេ​ហ្គា​វ៉ា​ត់​នៅក្នុង​ខេត្ត​បន្ទាយ មានជ័យ ស្ថានីយ៍​ថាមពល​ពន្លឺព្រះអាទិត្យ ៦០ មេ​ហ្គា​វ៉ា​ត់​នៅក្នុង​ខេត្តពោធិ៍សាត់ និង​ស្ថានីយ​ចំនួន ២០ មេ​ហ្គា​វ៉ា​ត់​នៅ​ខេត្តស្វាយរៀង​។

​ស្ថានីយ៍​ថាមពល​ពន្លឺព្រះអាទិត្យ​ដែលមាន​ស្រាប់​នៅ​ប្រទេស​កម្ពុជា​រួមមាន​ស្ថា​នី​ថាមពល​ពន្លឺព្រះអាទិត្យ ១០ មេ​ហ្គា​វ៉ា​ត់ និង ៥ មេ​ហ្គា​វ៉ា​ត់​នៅ​ក្រុង​បាវិត​ខេត្តស្វាយរៀង​ស្ថានីយ៍​ថាមពល ពន្លឺព្រះអាទិត្យ ៨០ មេ​ហ្កា​វ៉ា​ត់​នៅក្នុង​ខេត្តកំពង់ស្ពឺ និង​ស្ថានីយ​ថាមពល​ពន្លឺព្រះអាទិត្យ ៦០ មេ​ហ្គា​វ៉ា​ត់​នៅក្នុង​ខេត្តកំពង់ឆ្នាំង​៕​/PC