ដោយៈ ជា សីហៈ​/ ភ្នំពេញៈ ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​បាន​អះអាងថា គណៈកម្មាធិការ​តំបន់ សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ បញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​មួយ​សម្រាប់​ដេរ​សម្លៀកបំពាក់​វេជ្ជសាស្ត្រ និង​ផលិត​សម្ភារ​: បរិក្ខា​រវេជ្ជ​សាស្ត្រ​។

​ប្រភព​ដដែល​បាន​អះអាងថា ក្រុមហ៊ុន​នេះ​គឺមាន​ឈ្មោះថា “INNOMED HEALTHCARE PRODUCTS (CAMBODIA) CO., LTD” ។

​ប្រភព​ដដែល​បន្តថា ក្រុមហ៊ុន មាន គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ វេជ្ជសាស្ត្រ និង​ផលិត​សម្ភារ​:​បរិក្ខា​រវេជ្ជ​សាស្ត្រ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់ សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ​រ័​ជី ខេត្ត​ព្រះសីហនុ​។

​រោងចក្រ​នេះ មាន​ទុនវិនិយោគ​ប្រមាណ ១០​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ បាន​ចំនួន ១.២០០​កន្លែង​៕​/PC