ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់ លោកអ្នក ភ្លឺ​ថ្លា និង ធ្វើ​អ្វី​ក៏មាន​ភាពរលូន​គ្រាន់​សុខ​ស្រួលខ្លួន​ផងដែរ​។​មនុស្ស​ម្នាក់ៗ​កើតមក​ដំណើរ​ជីវិត​ក្នុង​មួយថ្ងៃៗ​តែងមាន​រឿងនេះ​រឿង​នោះ​ចូលមក​រៀងរហូត ដូចនេះ​ប្រការ​ដែល​សំខាន់​គឺ​ឱ្យ​យើង​ចេះ​រស់នៅ​ដោយ​ក្តីសប្បាយ​រីករាយ និង​បើ​មាន​បញ្ហា​ជីវិត​ត្រូវ​ចេះ​អត់ធ្មត់​តស៊ូ​ប៉ុណ្ណោះ ។​ការប្រកប​ការងារ​នៅថ្ងៃនេះ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​គ្រាន់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​អញ្ចឹង​ដែរ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាងមុខ​ចៀស​ពុំរួច ហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕
​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។​ការរស់នៅ​របស់លោក​អ្នក មិនសូវ​សុខដុម​ប៉ុន្មាន​ទេ​គឺជា​រឿយៗ​តែងមាន​ក្រុមមនុស្ស​យាយី​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង ពិសេស​ទាំង​ស្ត្រី​ក្បែរ​ខ្លួន​ឬ​សូម្បីតែ​ពី​ចម្ងាយ​ក្តី​។​ក្នុងថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​អាក្រក់ៗ​នោះ​តាម​យាយី​ដែល​ងាយ​ទទួលរង​ជួប​ផល​លំបាក​ផង​។​ដួង​រាសី​របស់​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​លូតលាស់​ជា​សន្សឹមៗ​ឥតមាន​អ្វី​ជា​ឧបសគ្គ​រារាំង​នាំ​សៅហ្មង​ខ្លាំងក្លា​ឡើយ​គឺមាន​ភាព​សុខដុម​ល្អ​ហើយ​ប្រាក់ចំណូល​ក៏មាន​ហូរ​ចូល​តក់ៗ​គ្រាន់​ផ្សើម​បំពង់ក​ផង​។​
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កបញ្ហា​ចំពោះ​គ្នា​ឥត​ស្រួល​ចិត្ត​ប៉ុន្មាន​ទេ ៕
​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំ​ខ្លា​តោង​តែ​ចងចាំ​ថា​សប្តាហ៍​នេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​រឿង​រាវ​មិនល្អ​ចូល​យាយី​នោះ​ក៏​ច្រើន​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​មានរឿង​រាវ​ខ្លះ​តូចតាច​សោះ​ដែល​អ្នក​មិន​ចាប់អារម្មណ៍​ប៉ុន្តែ​វា​អាច​ប្រែ​រីក​ជាធំ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​គ្រប់​រឿង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប៉ងប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​បញ្ហា​ថ្នាំងថ្នាក់​ខ្លះៗ​កើតឡើង ប៉ុន្តែ​ក៏​មិនមាន​រឿង​រាវ​អ្វី​ធំដុំ​គួរកត់សម្គាល់​នោះដែរ​៕
​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។​អ្នក​កើត​ឆ្នាំ​ទន្សាយ​អំឡុង​ពេលនេះ អាច​សម្រុក​កិច្ចការងារ​តូចធំ​បាន​ហើយ ពីព្រោះថា​ឆ្លង​ដល់​សប្តាហ៍​ក្រោយ​អាច​រែកពន់​ផល​លំបាក​មួយចំនួន​បន្ថែម​ពីលើ​ទៀត​។​ក្រៅពីនេះ​ការប្រកប​ការងារ​លោក​អ្នក​ក៏មាន​ការតានតឹង​អារម្មណ៍​ច្រើន​ដែល​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន​ដូច្នេះ​គួរ​មានការ​ប្រ​យ័​ត្ត​ប្រយែង​ឱ្យបាន​ខ្លាំងក្លា​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នា​ព្រោះ​ម្នាក់ៗ​យកតែ​ភាព​មានះ​ដាក់ខ្លួន​៕
​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។​ស្ត្រី​កើត​ឆ្នាំរោង​នាពេលនេះ​ទទួលរង​ផល​លំបាក​ខ្លះៗ​យាយី​តែ​យ៉ាងណា​ឆ្លង​ដល់​ខែក្រោយ​ឥទ្ធិពល​មិនល្អ​ទាំងនេះ​នឹង​រលាយ​បាត់អស់ ហើយ​ផល​ល្អៗ​នឹង​ហូរ​ចូលមក​វិញ​។​ក្នុងថ្ងៃនេះ​បើ​លោក​អ្នកមាន​ចុះហត្ថលេខា​អ្វីមួយ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យ​ច្បាស់លាស់ ,​បើ​មាន​ទំនាក់ទំនង​ការងារ​ត្រូវ​ប្រយ័ត្នប្រយែង ,​បើ​មាន​ឯកសារ​អ្វី​សំខាន់​ត្រូវ​ប្រយ័ត្ន​បាត់់បង់​, មាន​ណាត់ជួប​នរណា​គួរ​រួសរាន់​ទៅ​ទាន់ពេលវេលា​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​ឬ​បណ្តាក់ទុន​ធ្វើ​អ្វីមួយ​មិនត្រូវ​ប្រថុយប្រថាន​ពេក​ឡើយ ហើយ​ត្រូវតែ​ចងចាំ​ថា​ត្រូវ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​មុននឹង​ធ្វើ​អ្វីមួយ​ទើប​មិន​ជះឥទ្ធិពល​អាក្រក់​ណាមួយ​មកវិញ​។​
​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​រៀបចំ​អាពាហ៍ពិពាហ៍​ជាការ​ប្រពៃ​គួរសម​៕
​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស ការរស់នៅ​ថ្ងៃនេះ​លោកអ្នក​ជួប​នូវ​រឿង​រាវ​ប្រទាំង​ប្រទើស​ខ្លះៗ​ចូល​យាយី ពិសេស​ឱ្យ​ប្រយ័ត្ន​បញ្ហា​គ្រោះ​ចាញ់បោក​គេ​បន្តិច​។​ការប្រកប​ការងារ​ថ្ងៃនេះ​បើ​ចង់​បំពេញចិត្ត​នរណាម្នាក់​នោះ​មិន​ងាយ​បាន​ដូច​បំណង​ឡើយ ពិសេស​មានតែ​គេ​អាច​ស្តីបន្ទោស​បន្ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង និង មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​នោះឡើយ​៕
​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។​នាពេលនេះ​សម្រាប់​លោកអ្នក​កើត​ឆ្នាំ​សេះ ពិសេស​បុរស​ទទួលរ​ង​ការលំបាក​និង​រែកពន់​កិច្ចការ​ច្រើន​។​ដោយឡែក​នៅពេល​ឆ្លង​ដល់​ខែមេសា​ដំណើរ​ជីវិត​ក៏​នៅមាន​គ្រោះ​យាយី​មួយ​សារ​ទៀត ហេតុនេះ​ផល​លំបាក​ជួប​យូរអង្វែង​នា​រយៈ​ពេលនេះ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ ការប្រកប​ការងារ​តែង​កើតការ​រាំងស្ទះ និង ពិសេស​ពិបាក​សម្រេច​ដល់​គោលដៅ​ថែមទៀត​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​,​ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដក​ដើម​មកវិញ​មិនឃើញ​ហើយ​ថែមទាំង​ជំពាក់​គេ​វ័ណ្ឌក​ថែមទៀត​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕
​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​បើ​លោក​អ្នកមាន​គម្រោង​ឬ​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ធ្វើ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​គ្រាន់បើ​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ទាំង​តួនាទី​ការងារ​និង​បញ្ហា​ប្រាក់កាស​ផង ហើយ​បើ​ចង់​ធ្វើ​អ្វីមួយ​ក៏​តែង​សម្រេច​នូវ​ផល​គ្រាន់​កក់ក្តៅ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។
​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​យកចិត្តទុកដាក់ និង ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រពៃ​៕
​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​បុរស​មាន​ភាព​ភ្លឺ​ថ្លា ហើយ អំណោយផល​ក្នុង​ការធ្វើ​អ្វីមួយ​ផង​។​សម្រាប់​ស្ត្រី​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រេចចិត្ត​សំខាន់​អ្វីមួយ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​មាន​គម្រោង​ឬ​រៀបចំ​កិច្ចការ​អ្វីមួយ​សម្រាប់​បំពេញការងារ​ផ្ទាល់ខ្លួន​ឬ​សូម្បីតែ​ក្រុមហ៊ុន​ក្តី​តែង​ទទួលផល​សម្រេច​ខ្ពស់​គួរសម​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​តែង​ផ្តល់​ផល​ល្អ​ត្រឡប់មកវិញ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មិនទាន់មាន​គូគាប់ ហើយ​ចង់​ទំនាក់ទំនង​ជាមួយ​នរណាម្នាក់​ក៏​តែងមាន​ក្តីសង្ឃឹម​ជាង​មុខ​ផង​៕
​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការរីកលូតលាស់ និង ជឿនលឿន​ទៅមុខ​ជា​សន្សឹមៗ​ជានិច្ច​។​ក្រៅពីនេះ​បញ្ហា​តូចធំ​ដែល​ធ្លាប់តែ​យាយី​ក៏​ចៀស​ចេញ​ឆ្ងាយ​ដែល​ធ្វើឱ្យ​លោកអ្នក​មានការ​សប្បាយ​ចិត្ត​សប្បាយ​កាយ​ច្រើនជាង​មុន​។​ចំពោះ​ការប្រកប​ការងារ​វិញ​គឺ​ផ្តល់​ផល​ល្អ​សម្រាប់​ការ​កិច្ចការ​ធំដុំ ឬ​កិច្ចការងារ​ដែល​សេសសល់​ពីមុនមក ។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ចូរ​លោកអ្នក​គប្បី​បង្កើន​ការទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទទួលផល​ប្រយោជន៍​មកវិញ​យ៉ាងច្រើន​ជាក់​ជាពុំខាន​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ថែទាំ​ចំណង​ស្នេហ៍​ទើប​មិន​កើតរឿង​បែកបាក់​នៅ​គ្រា​ខាងមុខ​៕
​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​ឡើង​ខ្ពស់ ដូចនេះ​ធ្វើឱ្យ​មានជោគ​សិរី ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែងមាន​ភាពស្រស់​ស្រាយ​គួរ​ជាទី​ពេញចិត្ត​។​ការប្រកប​ការងារ​បើ លោកអ្នក​ចង់​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​នោះ​ផល​មួយចំនួន​តែង​ផ្តល់​មកវិញ​ហួស​ពី​ការ​គិតទុក​ទៅទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ក្តី​តែងមាន​ភាព​សុខដុម ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។
​រីឯ​សេចក្តី​ស្ន​ហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ផ្អែមល្ហែម​និង​ឆាប់​ទាំង​ជម្លោះ​វិវាទ​ផងដែរ​៕
​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​ងើប​ខ្ពស់​បន្តិច​វិញ ហេតុនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការសម្របសម្រួល​រឿង​ប្រាក់​បំណុល​និង​ការបណ្តាក់ទុន​រកស៊ី​អ្វីមួយ​។​ការប្រកប​ការងារ​ក៏មាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឃើញថា​មិនមាន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​
​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​ផែនការ​អ្វី​សម្រាប់​រៀបចំ​ជា​គ្រួសារ​ហើយ​ខ្នះខ្នែង​ធ្វើ​តែង​ជោគជ័យ​ដូច​បំណង​៕