Home ព័ត៌មានជាតិ សេដ្ឋកិច្ច សត្វ​ពស់ថ្លាន...

សត្វ​ពស់ថ្លាន់ ដែលមាន​ឈ្មោះ​វិទ្យាសាស្ត្រ Python bivittatus ជា​ពស់​មួយ​នៅក្នុង​ចំណោម ពស់​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ អង្គការ Wonders of the Mekong បាន​អះអាងថា សត្វ​ពស់ថ្លាន់ ដែលមាន​ឈ្មោះ​វិទ្យាសាស្ត្រ Python bivittatus គឺជា​សត្វ​ពស់​មួយ​ប្រភេទ​ស្ថិត​ក្នង​ចំនោម ប្រភេទ​ពស់​ដែល​ធំជាងគេ​លើ​ផែនដី ហើយ​យើង​មានន័យថា​ពួកវា​ពិត​ជាធំ​មែនទែន​។

​ប្រភព​ដដែល​បាន​បន្តថា ពស់ថ្លាន់​ញី​លូតលាស់​ធំ​ជាង​អា​ឈ្មោល ហើយ​ពស់​ពេញវ័យ​អាច មាន​ទំងន់​ដល់​ទៅ ៩០ គីឡូក្រាម​និង​ប្រវែង ៧ ម៉ែត្រ (​ប្រវែង ២០០ ផោន​និង​ប្រវែង ២៣ ហ្វី​ត​) ។

​ប្រភព​ដដែល​បន្តថា ពស់ថ្លាន់​ទាំងនេះ​មាន​ដើមកំណើត​ពី​ព្រៃ​និង​ដី​សើម​នៃ​ប្រទេស​កម្ពុជា និង​កន្លែង​ផ្សេងទៀត​នៅ​អាស៊ីអាគ្នេយ៍​។ បោះ​ទោះជា​វា​គ្មាន​ពិស​ក៏ដោយ​សត្វ​ល្មូ​ន​ពេញវ័យ ដែល​ស៊ីសាច់​ជា​អាហារ​ទាំងនេះ​មិន​លេងសើច​ទេ​នៅពេល​វា​រក​ចំណី​ស៊ី​។ អាហារ​របស់ ពួកវា​ភាគច្រើន​មាន​ថនិកសត្វ​តូចៗ​និង​បក្សី ប៉ុន្តែ​ពួកវា​ត្រូវបាន​គេ​រាយការណ៍​មក​ថា បាន​លេប​សត្វ​ដែលមាន​ទំហំ​ធំៗ ជាច្រើន​ដូចជា​សត្វ​ជ្រូកព្រៃ អំបូរ​ឈ្លូស​រមាំង សត្វ​ពពែ សត្វ​ឆ្កែ សត្វ​ក្តាន់​និង​សូម្បីតែ​ខ្លារខិន​។ បើ​និយាយ​ពី​ពស់​ដែល​ស្រែក​ឃ្លាន​! ខណៈពេលដែល ទម្លាប់​នៃ​ការ​ស៊ី​របស់​ពួកវា​មាន​លក្ខណៈ​ចំឡែក​ហើយ​អ្វីដែល​ធ្វើឱ្យ​សត្វ​ល្មូ​ន​ទាំងនេះ​មាន លក្ខណៈ កាន់តែ​ពិសេស​ប្លែក​គឺ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​ពួកវា​។ អត្រា​មេ​តា​ប៉ូលីស​របស់ ពស់ថ្លាន់​មានការ​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការ​ស៊ី​ចំណី​និង​អាច​កើនឡើង​រហូតដល់ ៤៤ ដង​នៃ​អត្រា​ការ​សម្រាក​របស់​វា​។ កត្តា​នេះ​ជួយ​ពួកវា​ក្នុងការ​រំលាយ​អាហារ ជាពិសេស​បន្ទាប់ពី​ស៊ី​សត្វ​ព្រៃធំៗ​ដូចជា​ក្ដាន់ ឬ​ថនិកសត្វ ដទៃទៀត​។​

​ពស់​ពេញវ័យ​មិន​ជាមាន​សត្រូវ​ទេ តែ​ពង​រប​ស់វា​អាច​ត្រូវបាន​សត្វ​ល្មូ​ន​និង​ថនិកសត្វ​ធំៗ​ស៊ី​។ ពស់ថ្លាន់​ញី​បន្ត​ពូជ​ដោយ​ពង​ក្នុង​សំបុក ដែល​ពេលខ្លះ​រហូតដល់ ១០០​គ្រាប់​ក្នុង​មួយដង​។ ពស់ថ្លាន់​ទាំងនេះ​អាច​បន្ត​ពូជ​បាន​នៅពេល​ពួកវា​មាន​អាយុ​ប្រហែល ២,៥ ទៅ ៣​ឆ្នាំ ហើយ​ត្រូវបាន​គេ​ដឹងថា​អាច​រស់នៅ​បាន​ដល់ ៣០​ឆ្នាំ​ឬ​យូរ​ជាង​នេះ​ប្រសិន​គេ​ចិ​ញ្ជឹ​ម​ទុក​។

ពេល​ញាស់​ពួកវា​លូតលាស់​លឿន​ជាង​ពស់​ដទៃទៀត​ដែល​រស់​នៅលើ​ផែនដី ក្នុង​អត្រា ប្រហែល ៧០-១០០​ម​ម ក្នុង​មួយខែ​។ ខណៈពេលដែល​វា​មិន​ស្តាប់ទៅ​ដូចជា​ច្រើនណាស់ ណា​ទេ ប៉ុន្តែ​តាមពិត​វា​ធំ​លូតលាស់ ប្រមាណ​១,២​ម៉ែត្រ​ក្នុង​មួយឆ្នាំ​ឯណោះ​! ពស់ថ្លាន់​ត្រូវ បាន​គេ​ចាត់ទុកថា​ជា​ប្រភេទ​សត្វ​ដែល​ងាយ​រងគ្រោះ​ដែល​ចំនួន​របស់​វា​មានការ​ថយចុះ​។

​ខណៈពេលដែល​ពួកវា​សាយភាយ​លុកលុយ​នៅតាម​កន្លែង​នានា​ដូចជា​សហរដ្ឋអាមេរិក ពួកវា​កំពុងតែ​ថយចុះ​នៅក្នុង​ជំរក​កំណើត​របស់​ពួកវា​។ យើងទាំងអស់គ្នា​គួរតែ​សារ​ទ​ចំពោះ ប្រភេទ​សត្វ​នេះហើយ​ខិតខំ​ដើម្បី រក្សា​ទំនាក់ទំនង​បរិស្ថាន​ប្រកបដោយ​ភាព​សុខដុម ដែល​អនុញ្ញាតឱ្យ​សត្វ​ប្រមាញ់​ស្រស់ស្អាត​ទាំងនេះ​លូតលាស់​ធំធាត់​នៅក្នុង​ជំរក​កំណើត របស់​ពួកវា​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular