រដ្ឋ​ម​ន្ត្រីៈ គុណ​ត​ភាព និង ការយកចិត្តទុកដាក់​របស់​ឆ្មប គឺជា​ការសង្គ្រោះ​ម្តាយ និង កូន​ក្នុង​ផ្ទៃ​

1480
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ លោក​វេជ្ជបណ្ឌិត​សាស្ត្រ​ចា​រ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានលើកឡើង​អំពី​ភាព​សំខាន់​របស់​ពេទ្យឆ្មប​ថា ” ក្រោម​ការយកចិត្តទុកដាក់​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹ​ត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានធ្វើឱ្យ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា មានការ​រីកចម្រើន​ជាពិសេស​កំណើន​ឆ្មប យ៉ាង​ឆាប់រហ័ស​។ គុណ​តម្លៃ​របស់​ឆ្មប គឺ​បាន​ចូលរួម​ថែទាំ​អាយុជីវិត​មនុស្ស​ពីរ​នាក់ មានន័យ​ស្ត្រី​នៅពេល​សម្រាលកូន ត្រូវបាន​យកចិត្តទុកដាក់​ពី​សំណាក់​ឆ្មប ដើម្បី​សង្គ្រោះ​កូន​ក្នុង​ផ្ទៃ និង​ម្តាយ​នៅពេល​សម្រាលកូន​ដែលជា​ដំណាក់កាល​មួយ​ដ៏​ពិបាក​សម្រាប់​ស្ត្រី និង​កូន ដូច្នេះ​ឆ្មប​មាន​សារៈសំខាន់​ខ្លាំងណាស់ ដើម្បី​ជួយ​សម្រាល​បន្ទុក​មាតា និង​ទារក “ ។​

​លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ថ្លែង​បែបនេះ នៅ​សណ្ឋាគារ​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី ២ ខែ ឧសភា ឆ្នាំ​២០១៨ ឱកាសលោក​អញ្ជើញ​ជា​អធិបតី នៃ ពិធី​អបអរសាទរ​ទិវា​ឆ្មប​អន្តរជាតិ ៥ ឧសភា ២០១៨ ក្រោម​ប្រធានបទ ” ឆ្មប​នាំមក​នូវ​ការថែទាំ​ប្រកបដោយ​គុណភាព ” ។​

​លោក​សាស្ត្រ​ចា​រ្យ ម៉ម ប៊ុនហេង បាន​បន្តថា ថ្នាក់ដឹកនាំ​បាន​យកចិត្តទុកដាក់​លើ​កម្ពស់​បន្ថែម​ប្រាក់​បៀ​រ៍​វត្សរ៍ មូលដ្ឋាន និង​ប្រាក់​មុខងារ​ជូន​ដល់​បុគ្គលិក​មន្ត្រីរាជការ​សុខាភិបាល ។ ចំពោះ​ឆ្មប​វិញ​រាជរដ្ឋាភិបាល​បាន​បន្ថែម​ប្រាក់​លើកទឹកចិត្ត ដល់​ឆ្មប​ណា​បាន​បង្កើត​ទារក​មាន​សុខ​ភាពល្អ មាន​សុវត្ថិភាព​នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​នានារ​ប់សរ​ដ្ឋ​ផងដែរ​។ ឆ្មប​ត្រូវបាន​លើកតម្កើង​ស្ថាន​ភាពជា​មន្ត្រីរាជការ ការលើកកម្ពស់​ឋានានុក្រម មួយកម្រិត​ទៀត បច្ចុប្បន្ន​ឆ្មប​មាន​វិជ្ជាជីវៈ​ដ៏​ឧត្តុង្គឧត្តម​មួយ​សម្រាប់​ការចូលរួម​លើក​ត​ម្កើ​ន​មុខមាត់​ប្រទេស​កម្ពុជា​ផងដែរ​។

​លោក​បណ្ឌិត​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​ព្យាយាម​បង្កើន​ចំណេះដឹង​ដល់​ឆ្មប​ឱ្យ​កាន់​តែមាន​ជំនាញ ចំណេះដឹង វិជ្ជាជីវៈ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត ដើម្បី​កាត់បន្ថយ​ការខ្វះខាត​ការថែទាំ និង​ការធ្វេសប្រហែស​នៃ​ការមិន​យល់ដឹង​ដោយ​ប្រការ​ណាមួយ​។

​សូមបញ្ជាក់ថា គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៧ ឆ្មប ដែល​បាន​ចុះបញ្ជី​សរុប​ចំនួន​៧,០៨២​នាក់ ក្នុងនោះ​សេវាសាធារណៈ មាន​ចំនួន​៦.៣៩១​នាក់ ស្មើរ​នឹង​៩៦​ភាគរយ សេវា​ឯកជន មាន​ចំនួន​៥១៤​នាក់​, អង្គការក្រៅរដ្ឋាភិបាល (​ឆ្មប​ខ្មែរ​) មាន​ចំនួន​១៦៩​នាក់ និង​ឆ្មប​បរទេស មាន​ចំនួន​៨​នាក់ ក៏ប៉ុន្តែ​ចំនួន​នេះ​មិនទាន់​ឆ្លើយតប​តាម​តម្រូវការ​របស់​គណៈ​ឆ្មប​កម្ពុជា​ចង់បាន​នៅឡើយ​ទេ​៕Kh

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ