ពីថ្ងៃ​នេះ ដល់​ថ្ងៃទី​១១ ខែឧសភា នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ទូទាំងប្រទេស​

1109
ចែករម្លែក

ដោយ : វិបុល/ ​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង អំពី​បញ្ហា​អាកាសធាតុ​នៅ​កម្ពុជា ដោយបាន​បញ្ជាក់ថា ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៨ កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​សម្ពាធ​ទាប នឹង​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ជា​បន្តបន្ទាប់​នៅ​ទូទាំងប្រទេស​។​

​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹងថា ខ្យល់ចាប់​ផ្តើម​បក់​មកពី​ទិសនិរតី​មាន​រយៈកម្ពស់​១,៥០០​ម៉ែត្រ​ សម្រាប់​រដូវវស្សា​ពេញលេញ នឹង​មកដល់​នៅ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៨​។​

​ជាមួយគ្នានេះ ក្រសួង​ធនធានទឹក បានបញ្ជាក់​ឱ្យដឹងទៀតថា​ ៖

១. ចាប់ពី​ថ្ងៃទី​២-៣ ខែឧសភា ឆ្នាំ​២០១៨ ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយប៉ាយ​លើ​ផ្ទៃ​ប្រទេស ជាពិសេស​បណ្តាល​ខេត្ត​នៅ​ភាគ​ខាងកើត នៅជាប់​បន្ទាត់​ព្រំដែន​ប្រទេស​វៀតណាម និង​មាន​ភ្លៀង​ធ្លាក់​ច្រើន​។​

២.​ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៨ ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយប៉ាយ​លើ​ផ្ទៃ​ប្រទេស ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន នឹង​អាច​បង្កឱ្យមាន​ជំនន់​ទឹកភ្លៀង​ជាថ្មី នៅតាម​បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន ជាពិសេស​តំបន់​ទំនាប់​កណ្តាល​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ