អាហារ​ទាំងនេះ​កាន់តែ​បរិភោគ​កាន់តែ​ចិញ្ចឹម​មហារីក​

1849
ចែករម្លែក
  • 38
    Shares

​ពួក​អ្នកជំនាញការ​បានឱ្យដឹង​ថា ជាង​ពាក់កណ្តាល​នៃ​ករណី​មហារីក​អាច​បង្ការ​បញ្ចៀស​បាន ពេល​ផ្លាស់ របៀប​រស់នៅ​និង​របប​អាហារ ។
​ ​
​មូលហេតុ​បង្ក​មហារីក​ត្រូវបាន ចាត់ទុកថា ដោយសារ​ភាពមិនប្រក្រតី​ពី ខាងក្នុង​សរីរាង្គ (​មាន​ជាង​១០ ភាគរយ​) ហើយ​ជាង​៨០​ភាគរយ នៃ ជំងឺមហារីក​មាន​ពាក់ព័ន្ធ​ដល់ក​ត្តា បរិស្ថាន​រស់នៅ​រួមមាន​ដូចជា របៀប រស់នៅ​ខ្វះ​វិទ្យាសាស្ត្រ​, ទម្លាប់​អាក្រក់ ដូចជា​ជក់បារី ទទួលទាន​ស្រា​, របប អាហារ​មិន​សុវត្ថិភាព​,… ៘​
​ ​
​ខាងក្រោម​នេះ ជា​អាហារ ដែល អ្នក​គួរ​ចៀស​កាន់តែ​ឆ្ងាយ​កាន់តែ​ល្អ​ប្រសិន​មិន​ចង់​ចិញ្ចឹម មហារីក​ឱ្យ​រីក ចម្រើន ។​
​ ​
​អាហារ​ប្រែប្រួល​ហ្សែ​ន​: អាហារ​នេះ​កំពុង​វាយលុក​នៅលើ​ទីផ្សារ​ក្នុង​ល្បឿន​គួរឱ្យ​ប្រកាស អាសន្ន ។​
​ ​
​ពោត​លីង​ក្នុង​ម៉ា​យ​ក្រូ​វ៉េវ​: ពុំ​ត្រឹមតែ​គ្រាប់ពោត និង​ប្រេង​ប្រើប្រាស់​មានលទ្ធភាព​ជា អាហារ​ប្រែប្រួល​ហ្សែ​ន ហើយ​ផ្សែង​ចេញពី​ក្លិន​ប៊័រ​សិប្បនិម្មិត ក៏​ផ្ទុក diacetyl មាន​គ្រោះថ្នាក់​ចំពោះ មនុស្ស​ផងដែរ ។​

​អាហារ​កំប៉ុង​: មូលហេតុ​ចម្បង គឺ​នៅ​សម្បក​កំប៉ុង​ផ្ទុក​សារជាតិ bisphenol – A (BPA) ដែល​ត្រូវបាន​គេ បញ្ជាក់ថា អាច​ផ្លាស់ប្តូរ​កោសិកា​ខួរ ក្បាល​, ធ្វើឱ្យ​ប្រែប្រួល រចនាសម្ព័ន្ធ ហ្សែ​ន ។​

​សាច់​អាំងៈ ពួក​អ្នកវិទ្យាសាស្ត្រ រកឃើញថា ពេល​សាច់​ប្រាស្រ័យ​ជាមួយ​អណ្តាតភ្លើង​នៅ សីតុណ្ហភាព​ខ្ពស់​នឹង បង្កើតជា HCAs និង PAHs ។ នេះ​ជា​សារជាតិ​ងាយ​ឥទ្ធិពល ទៅលើ​កោសិកា បង្ក​មហារីក ។ សាច់​ក្រហម​ពេល​អាំង នឹង​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​គីមី និង​ម៉ូលេគុល​របស់​សាច់ ។​

​ស្ករ​ចម្រាញ់ៈ គឺជា​ប្រភព​បង្ក ការកើនឡើង​អាំង​ស៊ុយ​លីន និង​ជំរុញ​ការរីកចម្រើន​របស់ កោសិកា​មហារីក ។​

​អាហារ​ត្រាំ​, ជ្រក់ និង​រោល ផ្សែង​: ផលិតផល​ទាំងនេះ​តែង​ផ្ទុក​សារជាតិ​ថែទាំ​ដូចជា​នី​ដ្រា​ត ដើម្បី​អូស បន្លាយ​ពេលវេលា​ប្រើប្រាស់ ។​

​សូ​ដា និង​ភេសជ្ជៈ​មាន​ហ្គាស​: ភេសជ្ជៈ​នេះ​មិន​ផ្គត់ផ្គង់​តម្លៃ​ជីវជាតិ និង​ថែមទាំង​ប្លន់​យក សារជាតិ​ជីវជាតិ ដែល​សរីរាង្គ​អ្នកទទួលបាន​ពី​អាហារ ផ្សេងៗ ។​

​ម្សៅ​មី​: ជា​ផលិតផល​ធ្វើ​ពី ស្រូវ​សាឡី​តែ​បាន​បន្ថែម​ក្លរ ដើម្បី​ធ្វើ ឱ្យ​ស ។ ដោយសារ​បរិមាណ ឧស្ម័ន​ក្លរ ខ្ពស់​ងាយ​បង្ក​ជា​ជំងឺ​ទឹកនោមផ្អែម​, និង ភ្នាក់ងារ​ធ្វើឱ្យ​កើន​កោសិកា​មហារីក ៕ ប្រែ​សម្រួល​: រតនៈ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ