អង្គការ​ណា​សា​នឹង​បញ្ជូន​ភូ​គ​ព្ភ​វិទូ​រ៉ូ​បូត​ទៅ​កាន់តែ​ជ្រៅ​ក្នុង​បរិយាកាស​ភព​អង្គារ​

1604
ចែករម្លែក

​អង្គការ​ណា​សា​នឹង​បញ្ជូន​ភូ​គ​ព្ភ​វិទូ​រ៉ូ​បូត​ទៅ​ភព​ព្រះ​អង្គារ​ដើម្បី​ចូលកាន់​ជ្រៅ​ជាង​ពេលមុនៗ​ក្នុង​បរិយាកាស ដើម្បី​ពិនិត្យមើល​សីតុណ្ហភាព​របស់​ភព​ក្រហម​នេះ​។​

​យានអវកាស​ឈ្មោះ Mars InSight ដែល​គ្រោង​នឹង​បង្ហោះ​នៅ​ចុង​សប្ដាហ៍​នេះ ក៏​នឹង​ស្ទង់​ជីពចរ​របស់​ភព​នេះដែរ ដោយ​ធ្វើ​ការវាស់ស្ទង់​ជា​លើកដំបូង​នូវ “​រញ្ជួយ​ភព​អង្គារ​” និង​ដើម្បី​ពិនិត្យមើល​ចលនា​របស់​វា ហើយ​អ្នកវិទ្យាសាស្ត្រ​នឹង​តាមដានរ​ង្វិ​ល​របស់​ភព​ព្រះ​អង្គារ​នៅលើ​អ័ក្ស​របស់​វា​ដើម្បី​ស្វែងយល់​ពី​ទំហំ និង ស្នូល​របស់​វា​។​

​អ្នកនាំពាក្យ​របស់​បេសកកម្ម​នេះ គឺ​លោក ប្រ៊ូ​ស បា​ណឺ​ត មកពី​មន្ទីរពិសោធន៍​ម៉ាស៊ីន​យន្តហោះ​របស់​ណា​សាបាន​និយាយថា ឧបករណ៍​របស់​រ៉ូ​បូត​នេះ​នឹង​អនុញ្ញាតឱ្យ​អ្នកវិទ្យាសាស្ត្រ “​មើលទៅ​ជ្រៅ​ទៅក្នុង​ភព​អង្គារ​”​។​

​បេសកកម្ម​អាមេរិក​-​អឺរ៉ុប​ដែលមាន​ទឹកប្រាក់​១​ពាន់​លាន​ដុល្លា​នេះ គឺជា​ការ​ឧទ្ទិស​លើកទីមួយ​ដល់​សិក្សា​អំពី​បរិយាកាស​ខាងក្នុង​ភព​អង្គារ​។​

​អ្នកវិទ្យាសាស្ត្រ​សង្ឃឹមថា អាច​ស្វែងយល់បាន​កាន់តែច្បាស់​ពី​របៀប​ដែល​ភព​ក្រហម​នេះ និង​ភព​ថ្ម​ផ្សេងទៀត រួមទាំង​ភពផែនដី​របស់​យើង ត្រូវបាន​បង្កើតឡើង​កាលពី ៤,៥ ពាន់​លាន​ឆ្នាំមុន​។​

​ភព​ព្រះ​អង្គារ​មាន​ទំហំ​តូច​ជាង​និង​មិនសូវមាន​សកម្មភាព​ខាង​ភូមិសាស្ត្រ​ដូច​ភពផែនដី​ទេ កន្លែង​ដែល​ផ្ទាំង​ថិ​ក​ថូ​និក និង​ដំណើរការ​ផ្សេងៗ​បាន​លាក់បាំង​ប្រភពដើម​របស់​ភពផែនដី​។ ជា​លទ្ធផល លោក បា​ណឺ​ត និយាយថា ភព​អង្គារ​បាន​រក្សា “​ស្លាកស្នាម​ច្រើន​” នៃ​ការវិវត្ត​ដំបូង​របស់​វា​៕ ដោយ៖ កញ្ញាដាលីស

ភូ​គ​ព្ភ​វិទូ​រ៉ូ​បូត Mars InSight នឹងត្រូវ​បង្ហោះ​នៅ​ចុង​សប្តាហ៍​នេះ